ដោយៈចាន់តូ/ភ្នំពេញ ៖ ស្រ្តីជនជាតិហ្វីលីពិនជាគ្រូបង្រៀនភាសាម្នាក់ ដែលគេអះ អាង ថា ជិះម៉ូតូម៉ាកស្តុបពី១គ្រឿង ដេញជនសង្ស័យ ឆក់២នាក់ ក៍បានជ្រុលចង្កូតឆ្លងផ្លូវ ទៅបុករបងថ្មបណ្តាលអោយបោកក្បាលស្លាប់នៅកន្លែង។
គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបង្កអោយមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ១១និង៣០នាទី ថ្ងៃត្រង់ទី០៤ ខែមីនា ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវ៩២ ខាងកិចផ្សារអីអន២ក្នុងភូមិ បន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលស្លាប់នោះត្រូវបាននគរបាលអោយដឹងថា ឈ្មោះ MARASIGAN MORESETTE ACERO អាយុ ២៨ឆ្នាំជាជនជាតិហ្វីលីពិន មុខ របរជាគ្រូបង្រៀន នៅ សាលារៀន WESTLINE EDUCATINM ជិះ ម៉ូតូម៉ាកស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល១O៨៨១១។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ នារីរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ធ្វើដំណើរ តាមផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿន។នៅពេលធ្វើសំណើរ មកដល់ចំណុចកែងផ្លូវ លេខ ៩២ ក៍បានជ្រុលឆ្លងផ្លូវ ទៅបុករបងថ្មកម្ពស់ប្រមាណកន្លះម៉ែត្របោកក្បាលស្លាប់នៅកន្លែងហើយម៉ូតូក៍បានខ្ទេចរំលងរបងទៅប៉ះនឹងរថយន្តមួយគ្រឿង ដែលចតទុកចោល។
តាមសាក្សីក៍បានអោយដឹងទៀតថា មុនពេលកើតហេតុ គេបានឮសូរនារីរូបនោះ ស្រែកចោរ ៗ តាំងពីម្តុំផ្ទះល្វែង ហើយ នាងបានជិះដេញជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ។ពេលមកដល់ផ្លូវកែង ជនសង្ស័យ២នាក់ក៍បានបត់ទៅទិសខាងកើតបាត់ទៅ ។ដោយឡែកនារីរូបនោះ ក៍បានវ៉ាក់នឹងយានយន្ត ដែលធ្វើដំណើរមកពីទិសខាងកើត ក៍បានគេចជ្រុលចង្កូតទៅត្រង់ជួបគ្រោះថ្នាក់តែម្តង ។បន្ទាប់ពីមានគ្រោះថ្នាក់គេឃើញ លោកវរះសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ក៍បានចុះទៅដល់កន្លែងកើតហេតុ និងបានសំឡុតសាក្សីដែលបាននិយាយប្រាប់ពីហេតុការណ៍នេះព្រមទាំងចោទថា ស្រវឹងកុំឆេះតែនិយាយ។ជុំវិញហេតុការណ៍ នគរបាលកំពុងតែស្រាវជ្រាវ តាមរយះកាមេរ៉ាសុវត្តិភាព៕/B