​ដោយៈ មេសា​/​ភ្នំពេញ​៖ ចាត់ទុកថា​ជា​ភ័ព្វសំណាង​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដែល​លោក​បណ្ឌិត ថេ​យ គ្រីស្តូហ្វ័រ ម្ចាស់​ពានរង្វាន់​អ្នកដឹកនាំ​ផ្នែក​ថែទាំ​សុខភាព​អន្តរជាតិ​កំពូល មួយរូប​ក្នុងចំណោម​១០០​នាក់ (IFAH Top 100 International Healthcare Leaders) បាន​មកដល់​កម្ពុជា​ហើយ ជាមួយ​អ្នកជំនាញ​ជាច្រើន​ទៀត មកពី សិង្ហ​បុរី បារាំង អាមេរិក និង​កាណាដា​ដើម្បី​ចូលរួមចំណែក​ដល់​វិស័យ​សុខាភិបាល​កម្ពុជា​តាមរ​យៈ​មន្ទីរពេទ្យ​អន្តរជាតិ​ថ្មី​មួយ ដឹ ប្រេ​ស្ទី​ហ្ស៍ (The Prestige Hospital) ដែល​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០២០ ខាងមុខនេះ​។​
​មានកំណើត​និង​សញ្ជាតិ​សិង្ហ​បុរី លោក​បណ្ឌិត ថេ​យ គ្រីស្តូ

ហ្វ័រ ពោរពេញ​ដោយ​បទពិសោធន៍​ជាង​២០​ឆ្នាំ​នៅក្នុង​វិស័យ​សុខាភិបាល និង​ជា​បុគ្គល​ដ៏​សំខាន់​ម្នាក់​ក្នុងអំឡុងពេល​វិបត្តិ​វីរុស​សា (SARS) នៅ​ឆ្នាំ​២០០៣ នៅឯ​មន្ទីរពេទ្យ​តាន់​តុ​ក​សេង ដ៏​ល្បីល្បាញ​មួយ​នៅ​ប្រទេស​សឹង្ហ​បុរី ។ មុនពេល​សម្រេចចិត្ត​ជ្រើសរើស​មក​បំពេញការងា​រ​នៅ​ប្រទេស​កម្ពុជា នេះ លោក​បណ្ឌិត គ្រីស្តូហ្វ័រ ធ្លាប់មាន​បទពិសោធន៍​ជា​នាយក​ប្រតិបត្តិ​នៅ​ស្ថាប័ន​ធំៗ​ដូចជា មន្ទីរពេទ្យ​តាន់​តុ​ក​សេង​នៅ​ប្រទេស​សិង្ហ​បុរី​, NTUC Healthcare Group, Jackson Pharma, Cyrus Healthcare Group, សមាជិក​នៃ​គណៈកម្មការ​សុខាភិបាល​សភា​សិង្ហ​បុរី និង ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​ផ្សេងៗ​ទៀត​។​


​លោក​បណ្ឌិត គ្រីស្តូហ្វ័រ បាន​មានប្រសាសន៍ថា ​ជាមួយនឹង​បទពិសោធន៍​ក្នុង​វិស័យ​សុខាភិបាល ជាច្រើន​ឆ្នាំ ខ្ញុំ​មាន​ភាពជឿជាក់​យ៉ាង​មុតមាំ​ថា​ខ្ញុំ​អាច​ចូលរួមចំណែក​មិន​ត្រឹមតែ​ជាមួយ​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​ប្រទេស​កម្ពុជា​នៅក្នុង​វិស័យ​ផ្សេងៗ​ទៀត​។​សូម​យើងទាំងអស់គ្នា​ចូលរួម​ធ្វើ​នូវ​អ្វីៗ​ដែល​ល្អ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរឡើង ៕ Kh

លោក​បណ្ឌិត ថេ​យ គ្រីស្តូហ្វ័រ ម្ចាស់​ពានរង្វាន់​អ្នកដឹកនាំ​ផ្នែក​ថែទាំ​សុខភាព​អន្តរជាតិ​កំពូល ( រូបៈ ពុ​យ គា )
មន្ទីរពេទ្យ​មន្ទីរពេទ្យ ដឹ ប្រេ​ស្ទី​ហ្ស៍ ដែលជា​អ្នក​ទាក់ទាញ​លោក​បណ្ឌិត ថេ​យ គ្រីស្តូហ្វ័រ ឱ្យ​សម្រេចចិត្ត​យកចំណេះ​ដ៏​អស្ចារ្យ​ផ្នែក​សុខាភិបាល​មកប្រើប្រាស់​នៅ​កម្ពុជា ( រូបៈ ពុ​យ គា )