ផឹកតែអាចទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា?

អត្ថបទមួយ ដែលអះអាងថាការផឹកតែអាចជួយការពារពីការឆ្លងវីរុសកូរ៉ូណា បានធ្វើឱ្យមានមន្ទិលជាច្រើនក្នុងចំណោមសាធារណជននិងអ្នកសិក្សាស្រាវជ្រាវ។

យោងតាមអត្ថបទនោះ ពួកអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺខេត្តចឺជាំងបានរកឃើញតាមរយៈការពិសោធន៍ថា នៅក្នុងកោសិកា ដែលមានជីវជាតិវីត្រូ (Vitro) ទឹកតែ ដែលសម្បូរទៅដោយសារធាតុគីមីធម្មជាតិ មានប្រសិទ្ធភាពល្អក្នុងការសម្លាប់មេរោគ និងទប់ស្កាត់ការរីកសាយភាយរបស់មេរោគ។

ផ្អែកលើការអះអាងនេះ ក្រុមអ្នកស្រាវជ្រាវបានណែនាំថា ការផឹកតែអាចជួយការពារការឆ្លងវីរុសកូរ៉ូណាបាន។

អ្នកជំនាញផ្នែកប្រព័ន្ធភាពស៊ាំម្នាក់បានប្រាប់កាសែត The Paper ថា វីរុសកូរ៉ូណាឆ្លងចូលទៅក្នុងស្រទាប់កោសិកាអេពីតេល្យ៉ូមរបស់សួត។ ប៉ុន្តែទឹកតែដែលយើងផឹកនឹងមិនអាចជ្រាបចូលដល់សួតបានទេ។ អ្នកជំនាញខាងប្រព័ន្ធភាពស៊ាំរូបនោះនិយាយថា ទោះបីជាការពិសោធន៍បង្ហាញថា ទឹកតែអាចទប់ស្កាត់ឬសម្លាប់វីរុសកូរ៉ូណាបានក៏ដោយ ក៏ប៉ុន្តែវាមិនមានន័យថាការផឹកទឹកតែអាចជួយការពារមិនឱ្យឆ្លងវីរុសកូរ៉ូណានោះឡើយ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...