Home ព័ត៌មានអន្តរជាតិ ថៃ​រឹតត្បិត​អ...

ថៃ​រឹតត្បិត​អ្នក​ដំណើរ​ទៅ​ពី​៩​ប្រទេស ហើយ​អ្នករំលោភ​អាច​ជាប់គុក​និង​ពិន័យ​ប្រាក់​

​មន្ត្រី​សុខាភិបាល​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​០៤​ខែ​មីនា​ថា ពួក​អ្នកទេសចរ​និង​ជនជាតិ​ថៃ​ដែល​វិលត្រឡប់​មក​ប្រទេស​ថៃ​ពី​ប្រទេស​៩​ដែល​កំពុង​ផ្ទុះ​ជម្ងឺឆ្លង​COVID-19 ដោយ​រួមទាំង​ប្រទេស​សិង្ហ​បុរី​ត្រូវ​បាន​ណែនាំ​ឱ្យ​ស្ថិតនៅ​ដាច់​ដោយឡែក​រយៈពេល​២​សប្តាហ៍​និង​រាយការណ៍​ពី​អំពី​ទីកន្លែង​រស់នៅ​របស់​ពួកគេ​ទៅ​​ក្រុម​អាជ្ញាធរ​ថៃ​។​

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ថៃ បាន​និយាយថា​អ្នកទេសចរ​ដែល​មិន​អាច​បង្ហាញ​អាសយដ្ឋាន​ឱ្យបាន​ត្រឹមត្រូវ​នៅ​ប្រទេស​ថៃ នឹង​ត្រូវ​បញ្ជូន​ចេញទៅ​កន្លែង​​ដែល​ពួកគេ​មក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ការរំលោភ​លើ​បទ​បញ្ជា​ចត្តា​ឡី​ស័ក​(​ការ​ដាក់​នៅ​ដោយឡែក​)​នេះ​នឹង​ត្រូវ​បាន​ដាក់ទោស​ឱ្យ​ជាប់គុក​មួយឆ្នាំ ឬ ពិន័យ​​ជា​ប្រាក់​១០០.០០០ បាត (​ជាង​៣.០០០​ដុល្លារ​)​។​

​ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​ក្រោយ​មាន​ការ​ពិនិត្យ​ឡើងវិញ​ប្រទេស​និង​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​វា​ត្រូវ​បោះផ្សាយ​ក្នុង​រាជកិច្ច​។​

​ប្រទេស​សិង្ហ​បុរី​ត្រូវបាន​ចុះបញ្ជី​ក្នុងចំណោម​ប្រទេស​ទាំង​៩ ដែល​មាន​ហានិភ័យ​ខ្ពស់​នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​ថៃ​កាលពី​ថ្ងៃ​អង្គារ​ប៉ុន្តែ​​ក្រោយមក​បញ្ជី​នេះ​ត្រូវបាន​ដក​វិញ​នៅ​មុនពេល​ការណែនាំ​មួយ​ត្រូវបាន​ធ្វើឡើង​ម្តងទៀត​នៅ​ថ្ងៃ​ពុធ​។​

​ប្រទេស​និង​តំបន់​ចំនួន​៨ ទៀត​គឺ​រួមមាន ប្រទេស​ចិន (​រួម​ទាំង​ក្រុង​ហុងកុង​និង​ម៉ា​កាវ​) ជប៉ុន កូរ៉េខាងត្បូង កោះ​តៃវ៉ាន់ អាល្លឺម៉ង់ បារាំង អ៊ីតាលី​និង អ៊ីរ៉ង់​។​

​នៅពេលនេះ ប្រទេស​ថៃ មាន​ករណី​ឆ្លង​វីរុស​នេះ ចំំ​នួន​៤៣​ករណី​និង មាន​ករណី​ស្លាប់​មនុស្ស​ម្នាក់​ជនជាតិ​ថៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដោយសារ​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកដំណើរ​ពាក់​ម៉ាស់​មុខ​នៅ​កន្លែង​មក​ដល់​នៃ​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ នៅ​ទីក្រុង​បាងកក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...