ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានជំរុញឱ្យនាយទាហាននាយទាហានរងនិងពលទាហានទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីនិងភារកិច្ច។
ក្នុងនាមកងយោធខេមរភូមិន្ទដោយប្រកាន់យកនូវការសម្រេចចិត្តច្បាស់លាស់និងប្រុងប្រយ័ត្នជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយស្របតាមរដ្ឋធម្មនុញ្ញច្បាប់និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិប្រជាជននិងមាតុភូមិយើង។
ការថ្លែងរបបស់លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៩និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២០របស់យោធភូមិភាគទី៤ នៅខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានបញ្ជាក់ថាភាពម្ចាស់ការរឹងមាំក្នុងការឆ្លើយតបចំពោះគ្រប់បញ្ហាប្រឈមដែលកើតមានឡើង ដោយធានាបាននូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាប្រក្រតីភាពនៃជីវភាពសង្គមលើគ្រប់វិស័យ។ជាពិសេសកំណើនថេរនៃសេដ្ឋកិច្ចកម្ពុជាគឺមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្មនិងការលះបង់ដ៏ធំធេងពីសំណាក់កងយោធពលខេមរភូមិន្ទបានឡើយ។
ដូច្នេះការបន្តធានាការពារនូវរាល់សមិទ្ធផលទាំងនេះគឺជាកិច្ចការស្នូលអាទិភាពចាំបាច់និងមានសារៈសំខាន់បំផុតដែលកងយោធពលខេមរភូមិន្ទត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាតនិងការទទួលខុសត្រូវពេញទំហឹងដើម្បីធានាបានទាំងស្រុងនូវនិរន្តរភាពសន្តិភាពស្ថិតស្ថេរយូរអង្វែងនិងការកសាងឱកាសសម្រាប់ការអភិឌ្ឍជាតិ។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះនាយទាហាននាយទាហានរងនិងពលទាហានទូទាំងយោធភូមិភាគទី៤និងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី។ធានាបាននូវការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរព្រមទាំងការពង្រឹងការងារអប់រំចិត្តសាស្ត្រដែលជាមូលដ្ឋានសំខាន់នៅក្នុងការថែរក្សាសុខសន្តិភាពជាតិ។
ជាពិសេសការប្រកាន់ខ្ជាប់នូវជំហរច្បាស់លាស់ស្មោះត្រង់នឹង ជាតិ សាសនា ព្រះមហាក្សត្រ ប្តេជាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់៕S/