ដោយៈ​សុផល​/​ភ្នំពេញៈ​កម្មវិធី​រ៉ូ​ដ​សូ ឬ​ហៅថា​កម្មវិធី​បង្ហាញ​ព័ត៌មាន​លំអិត របស់​ធនាគារ​អេស៊ីលីដា អំពី​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​ទៅកាន់​ដៃគូ​វិនិយោគ​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​។​ក្នុង​នោះបាន​ចូលរួម​លើសពី​អ្វីដែល​បានគ្រោង​ទុក​គឺមាន​រហូតដល់​ជាង​៥០០​នាក់​ខណៈ​ធនាគារ​រំពឹងថា​មាន​ត្រឹមតែ​៣០០​នាក់​ប៉ុណ្ណោះ​។​ព្រឹត្តិការណ៍​រ៉ូ​ដ​សូ​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៣​មីនាឆ្នាំ​២០២០​នៅ​ការិយាល័យ​កណ្ដាល​ធនាគា​រ​អេស៊ីលីដា​ដោយមាន​ការចូលរួម​ពី​តំណាង​ធនាគារជាតិ​និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ផងដែរ ។​

​គោលបំណង​សំខាន់​នៃ​ការបង្កើត​កម្មវិធី​រ៉ូ​ដ​សូ (Roadshow) គឺ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ព័ត៌មាន លម្អិត ស្តីពី​ការលក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ដល់​អតិថិជន​ប្រកបដោយ​ទំនុកចិត្ត​និង​ភាពជឿជាក់​ខ្ពស់​ក្នុង​ការទិញ​ភាគហ៊ុន មូល​ប​ត្រ​កម្ម​សិទ្ធ​ទទួលបាន​ផលចំនេញ​យ៉ាងច្រើន សន្ធឹកសន្ធាប់​អំពី​ភាគហ៊ុន ។​ដែល​ធនាគារ​គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ថ្មី​ចំនួន​៨.៧៥១.៣៩១​ភាគហ៊ុន​និង​ភាគហ៊ុន​ដែលមាន​ស្រាប់ រហូតដល់ ១៣.១២៧.០៨៦ ភាគហ៊ុន ដល់​សាធារណជន ។​ដំណើរការ ប៊ុ​ក​បៀ​ល​ឌី​ង វិនិយោគិន និង សាធារណជន គឺអាច​ចូល រួម កំណត់ ថ្លៃ ភាគហ៊ុន របស់ ធនាគារ នៅ ក្នុង រវាង ចន្លោះ ថ្លៃ ចាប់ ពី ១៥.០០០ រៀល ដល់ ១៧.៤០០ រៀល ក្នុង មួយ ភាគហ៊ុន​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា «​លោក​មិន​នឹកស្មានថា កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត​របស់​ធ​នាគារ​អេស៊ីលីដា ដែល​ធ្វើ​លើក​ទី​១​នេះ មាន​អ្នក​ចាប់អារម្មណ៍​ចូលរួម​ច្រើន​ដូច្នេះ​ទេ​។​ដំបូង​ឡើយ​ខាង​ធនាគារ​គិតថា​ប្រហែល​ជាមាន​អ្នកចូលរួម​ប្រមាណ​ត្រឹម​៣០០​នាក់​ប៉ុណ្ណោះ​តែ​នៅពេល​ជិត​ដល់​ថ្ងៃ​រៀបចំ​កម្មវិធី​មាន​អ្នក​ចុះឈ្មោះ​មក​ចូលរួម​រហូតដល់​៥០០​នាក់ ឯណោះ​» ។​

​លោក​បណ្ឌិត​បន្តថា​ធនាគារ​អេស៊ីលីដា​ធ្វើ​អ្វី​ទៅតាម​លំដាប់លំដោយ​និង​មិន​បង្ខំ​ក្នុង​ការលក់​មូល​ប​ត្រ​ទៅ​អតិថិជន​ឆាប់ៗ​នោះទេ​តែ​យើង​ចង់ឱ្យ​សាធារណជន​ដែល​គ្រោង​ទិញ​មូល​ប​ត្រ​កម្មសិទ្ធិសាធារណៈ​រប​ស់​ធនាគារ​អេស៊ីលីដា​បាន​យល់ច្បាស់​។​មិនឱ្យ​ចេះតែ​ទិញ​ដោយ​មិនបាន​យល់​ពីអ្វី​ទៅជា​ការទិញ​លក់​ភាគហ៊ុន​នោះទេ​។ ដូច្នេះហើយ​ទើប​អេស៊ីលីដា បាន​បង្កើត​នូវ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជាច្រើនលើក និង​បន្ត​បន្ទាប់មកទៀត ក៏​ធ្វើ​កម្មវិធី​បន្តបន្ទាប់ ជាក់ស្ដែង​ដូចជា​កម្មវិធី​រ៉ូ​ដ​សូ ដែល​គ្រោង​ធ្វើ​ពីរលើក និង​កម្មវិធី​បុក​បៀ​ល​ឌី​ង ជាច្រើន​ថ្ងៃ​ផងដែរ ។​

​លោក​ថា​៖« អេស៊ីលីដា គឺ​មិន​ប្រ​ញ៉ាប់ ក្នុង​ការលក់​ទៅ​សាធារណជន​នោះទេ គឺ​ធ្វើ​អ្វី ទៅតាម​ផែនការ ព្រោះ​អេស៊ីលីដា​មាន​ហិរញ្ញវត្ថុ​រឹងមាំ​ដោយ​មិនចាំបាច់​ត្រូវការ​ទុន​ពី​សាធារណជន​មក​ពង្រីក​អាជីវកម្ម​ទេ តែ​យើង​ចង់​ចែករំលែក​អោយ​សាធារណជន​ក្លាយជា​ម្ចាស់​ភាគ​ទុ​និក​របស់​ធនាគារ​អេស៊ីលីដា​វិញ​» ។​

​លោក​ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​បាន​លើកឡើងថាៈ​ការវិនិយោគ​លើ​ភាគហ៊ុន មិន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ខ្ចីលុយ​ធនាគារ​ទៅ​វិនិយោគ​នោះទេ​។​ការវិនិយោគ​គួរតែ​ចេញពី​ថវិកា​ផ្ទាល់ខ្លួន​ដែល​នៅសល់​ទើប​មិន​បង្កឱ្យមាន​ហានិភ័យ​។​លោក​ថា​៖«​ការវិនិយោគ​ភាគហ៊ុន​គឺ​រំពឹង​ដើម្បី​បាន​ផលចំណេញ​ហើយ​បើ​ផលចំណេញ​នោះ​មិន​គ្រប់​នឹង​ថ្លៃ​សង​ការប្រាក់​ទៅ​ធនាគារ​វិញ​ផង​នោះ​តើ​គួរ​យក​សាច់ប្រាក់​ពី​ធនាគារ​មក​វិនិយោគ​ឬ​យ៉ាងណា » ។

​លោក​បន្តថា​ការវិនិយោគ​លើ​ផ្សារភាគហ៊ុន​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​កំពុង​ត្រូវមាន​ការចាប់អារម្មណ៍​ពី​សាធារណជន​កម្ពុជា​ជាច្រើន ដែល​ធ្វើឱ្យ​សកម្មភាព​នៃ​ការទិញ​លក់​មូល​ប​ត្រ​នៅក្នុង​ផ្សារ​មូល​ប​ត្រ មានការ​កើនឡើង​គួរអោយកត់សម្គាល់ ។ តាមរយៈ​ការចូល​ក្នុង​ផ្សា​រមូល​ប​ត្រ​របស់​ធនាគារ​អេស៊ីលីដា លោក​ជឿថា​នឹង​ជំ​រុញអោយ​សកម្មភាព​នៃ​ការជួញដូរ​ភាគហ៊ុន​នៅក្នុង​ទីផ្សារ​នឹង​កាន់តែ​កើនឡើង​មួយកម្រិត ។

​លោក​ម៉ែន​ភក្ដី​ប្រធាន​នាយកដ្ឋាន​អាជ្ញាប័ណ្ណ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​ធនាគារ​អេស៊ីលីដា​មានការ​រីកលូតលាស់​ជា​បន្តបន្ទាប់​គួរឱ្យកត់សម្គាល់​។​ជាក់ស្ដែង​ធនាគារ​នេះ​បាន​ពង្រីក​សេវាកម្ម​របស់ខ្លួន​នៅ​ទូទាំងប្រទេស​ព្រមទាំង​បង្កើតបាន​នូវ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ផងដែរ​ដូចជា​ធនាគារ​អេស៊ីលីដា​ឡាវ​មីក្រូហិរញ្ញវត្ថុ​មី​យ៉ាន់​ម៉ា​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា​និង​AcledaSecurity​ជាដើម​។


​ជាមួយនឹង​ការរីកចម្រើន​ជា​បន្តបន្ទាប់​នេះ​ធនាគារ​ក៏ត្រូវ​ការ​ប្រភព​ទុន​បន្ថែម​ដើម្បី​វិនិយោគ​និង​ការរីកចម្រើន​បន្តទៀត​។​ស្រប​ជាមួយនឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​មកលើ​វិស័យ​ធនាគារ​ការបោះ​ផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការផ្ដល់​ជំនឿ​ទុកចិត្ត​ដល់​សាធារណជន​លើ​វិស័យ​ធនាគារ​ផងដែរ ។​

​លោក​ហាន់​ក្យុ​ង​ធែ​អគ្គនាយក​ក្រុមហ៊ុន​យ៉ាន់​តា​ស៊ី​ឃ្យូ​រី​ធី​(​ខេ​ម​បូ​ឌា​)​ភីអិលស៊ី​ក៏បាន​ថ្លែងថា​រាល់​ភាគហ៊ុន ដែល​នឹង​បោះផ្សាយ​លក់​ទាំងអស់​នឹង​ត្រូវ​លក់​ជូន​វិនិយោគិន​និង​សាធារណជន​។​ការបោះ​ផ្សាយ​លក់ មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវ​បានចាត់ទុក​ថា​ជា ការ បោះផ្សាយ​លក់ មូល​ប​ត្រ​កម្មសិទ្ធិ​ជូន​ប្រជាជន​។​

លើកទឹកចិត្ត​ដល់​វិនិយោគិន​រូបវ័ន្ត​បុគ្គល និង​សាធារណជន​ទូទៅ ឱ្យចូល​រួម​ក្នុងការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នេះ ទៅតាម​សមត្ថភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​។
​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ​គឺជា​ឱកាស​មាស​សម្រាប់​វិនិយោគិន​រូបវ័ន្ត​បុគ្គល​ដើម្បី​ក្លាយជា​ម្ចាស់​ភាគហ៊ុន​របស់​ធនាគា​រ​ដែល​គួរឱ្យ​ទុកចិត្ត​និង​មាន​ហិរញ្ញវត្ថុ​រឹងមាំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​៕S/

​ចំណងជើង​រូ​បថ​តៈ​កម្មវិធី​រ៉ូ​ដ​សូ​ទាក់ទង​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​របស់​ធនាគារ​អេស៊ីលីដា ទាក់ទាញ​អ្នកវិនិយោគ​ជាង ៥០០​នាក់​