ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​ទីតាំង​សន្និធិ​ឈើ​ខុសច្បាប់​មួយកន្លែង​ស្ថិតក្នុង​ចំណុច​ភូមិ​បុស្ស​ឃុំ​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​កាលពី​រសៀល​ទី​៤​ខែមីនា​ឆ្នាំ​២០២០​។​

​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​តំណាង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​បាន​ថ្លែង​ដឹងថា​ការចុះទៅ​ពិនិត្យ​ផ្ទាល់​ជាក់ស្តែង​ដល់ទី​តាំង​គំនរ​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នេះ​គឺ​ក្នុងទិសដៅ​លើកទឹកចិត្ត​ដល់​សមត្ថកិច្ច​។​ភារៈកិច្ច​ដែល​ពួ​គាត់​ខិតខំ​បង្ក្រាប​និង​ម្យ៉ាងទៀត​ចង់ដឹង​ពី​តួលេខ​ពិតប្រាកដ​នៃ​ចំនួន​ឈើ​។​ព្រោះ​អី​មាន​ព័ត៌មាន​ខ្លះ​ថា​សមត្ថកិច្ច​បង្ក្រាបបាន​រហូត​២០០​ទៅ​៣០០​ម៉ែត្រគូប​ឯណោះ​។​ពេលដែល​លោក​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​គំនរ​ឈើ ដែល​បង្ក្រាបបាន​មាន​ប្រហែល ២០​ទៅ ២៥​ម៉ែត្រ គូប​ប៉ុណ្ណោះ​។​

​លោក​គោ​ស៊ុ​ប៊ុន​សឿត​ក៏បាន​វាយតម្លៃ​និង​អរគុណ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដែល​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ធ្វើការ​បង្ក្រាបបាន​ទីតាំង​គំនរ​ឈើ​ដេ​ល​ខុសច្បាប់​នេះ​។​ជាមួយគ្នានេះដែរ​លោក​ក៏បាន​ណែនាំ​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ដឹកជញ្ជូន​ឈើ​នេះ​យកទៅ​រក្សាទុក និង​ធ្វើការ​វាស់វែង​ឱ្យបាន​ត្រឹមត្រូវ​៕S/​