ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​គណកម្មការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ បានធ្វើ​ពិធី​បំពាក់​ឯកសណ្ឋាន ដល់​យុវជន​កាកបាទក្រហម​កម្ពុជា ដល់​លោក គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​មកពី វិទ្យាល័យ​ចំនួន​៣​នៅក្នុង​ស្រុក​នេះ ។​

​លោក​យុ​ត​ស្វី​ត​នី​ហិ​រ​ញ្ញិ​ក​នៃ​គ​ណះ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ថ្លែង​កាលពី​ថ្ងៃទី​០៤​ខែ​មិនា​ឆ្នាំ​២០២០​ថា​៖​លោក​មាន​ក្តី​រីករាយ​និង​សូម​អបអរសាទរ​ដែល​បាន​ចូលរួម​បំពាក់​កន្សែង​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ​និង​ក្មួយៗ​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម នៃ​វិទ្យាល័យ​ភ្នំស្រុក​, វិទ្យាល័យ​សុខ អាន​ប៉ោយចារ និង​វិទ្យាល័យ​ហ៊ុន សែន ណាំ តៅ នៃ​ស្រុក​ភ្នំស្រុក​ចំនួន​១៥៣​នាក់ ។​

​លោក​សូម​កោត​សរសេ​ី​រ​ចំពោះ​គ​ណះ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ទីប្រឹក្សា​យុវជន​និង​ក្មួយៗ​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម ដែល​តែងតែ​ចូលរួម​រាល់​សកម្មភាព​មនុស្ស​ធ​ម៌និង គាំទ្រ​សកម្មភាព​មនុស្សធម៌ កាកបាទក្រហម នៅក្នុង​គ្រឹះស្ថានសិក្សា​របស់ខ្លួន ក៏ដូចជា​ក្នុង​សហគមន៍​ងាយ​រងគ្រោះ​នានា​។​

​លោក​យុ​ត ស្វី​នី បាន​សង្ឃឹមថា ការបំពាក់​កន្សែង​ជូន​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ថ្មី នាឱកាស​នេះ​គឺជា​ចំណែក​ថ្មី​មួ​ួ​យ​ទៀត​ក្នុង​ការពង្រឹង​និង​ពង្រីក​បណ្ដាញ​យុវជន​ដើម្បី​ចូលរួម​លេ​ី​ក​កម្ពស់​គោលការណ៍​គ្រឹះ​ទាំង​៧ និង​គុណ​តម្លៃ​មនុស្សធម៌​របស់​ចលនា ដែល​ធ្វើ​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ៕S/


រូបភាព​៖​លោក​យុ​ត​ស្វី​នី​និង​មន្ត្រី​ពេល​បំពាក់​ឯកសណ្ឋាន​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​នៅ​ស្រុក​ភ្នំស្រុក (​រូប​៖ ភ្នំ​ស្វាយ )​