ដោយះគ្រញូង/បាត់ដំបង៖កាលពីថ្ងៃ ទី ៣ខែមីនា ឆ្នាំ២០២០នៅចំណុចភូមិបឹងប្រីយ៍ឃុំ ស្នឹងស្រុក បាណន់មានករណីចោរគាស់ផ្ទះគ្រូបង្រៀនម្នាក់ចូលលួចយកទ្រព្យសម្បត្តិអស់ហើយគាត់បានទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមចាប់ខ្លួនជនសង្ស័យដែលថតបានក្នុងកាម៉ារ៉ាសុវត្ថិភាពដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
លោកប៉ាន់ វ៉ាន់នីអធិការនគរបាលស្រុកបាណន់បានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះជុំ ជាតិភេទប្រុសអាយុ៣៣ឆ្នាំនិងភរិយាឈ្មោះសុតពិសីអាយុ២៩ឆ្នាំជាគ្រូបង្រៀនទាំងពិរនាក់នៅសាលាបឋមសិក្សាមួយនៅភូមិឃុំខាលើ។នៅក្នុងពាក្យបណ្តឹងលោកបានរាយការណ៍ថាផ្ទះរបស់គាត់ធ្លាប់ត្រូវចោរគាស់ផ្ទះចំនួនបីលើកហើយ។ប៉ុន្តែសមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យណាម្នាក់ឡើយ។
ម្ចាស់ផ្ទះបានប្រាប់ថាលើកទី១ក្នុងខែកុម្ភៈមិនចាំថ្ងៃចោរបានគាស់ផ្ទះចូលលួចលុយអស់ជាង៦០ម៉ឺនរៀលនិងទូរស័ព្ទដៃ១គ្រឿង។លើកទី២នៅថ្ងៃទី២៨ខែកុម្ភៈចោរគាស់ផ្ទះចូលលួចយកខ្សែកប្លាទីន១ខ្សែនិងម៉ូទ័រស្វាន១គ្រឿង។ទាំងពីរលើកនេះលោកមិនបានប្តឹងប៉ូលិសប៉ុស្តិ៍ទេតែបានប្តឹងមេភូមិ។
លើកទី៣នេះគឺនៅព្រឹកថ្ងៃទី៣ខែមីនាមានចោរចូលគាស់ផ្ទះជាលើកទី៣យកអស់ម៉ូទ័រស្វាន១គ្រឿងហើយមានរូបជាប់ក្នុងកាម៉ារ៉ាសុវត្ថភាពទើបលោកសម្រេចចិត្តប្តឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្នឹងព្រោះចោរនោះគាត់ស្គាល់ជាមនុស្សរស់នៅក្នុងភូមិជាមួយគ្នា។
លោកអធិការស្រុកបានបញ្ជាក់ថាយោងតាមរូបដែលថតបានក្នុងកាម៉ារ៉ាសមត្ថកិច្ចនឹងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានក្នុងពេលឆាប់ៗនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕S/
រូបថតរ៖ចោរគាស់ផ្ទះគ្រូបង្រៀនចូលរើកកាយយកទ្រព្យសម្បត្តិ