រកឃើញ​COVID-19​ចំនួន​១៩​ករណី​ថ្មី​នៃ​នៅ​ម៉ាឡេស៊ី​

​ការឆ្លង​វីរុស​COVID-19 ចំនួន​១៩​ករណី​ថ្មី​ត្រូវបាន​រាយការណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ពុធ​ទី​៤​ខែ​មីនា ​ដែល​នាំឱ្យ​មាន​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំង​​ប្រទេស​នេះកើនឡើង​ដល់​៥០​ករណី ។​

​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​ទាំងនេះ​គឺ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ឬ​ជាប់​ទាក់ទង​នឹង​​ករណី​ឆ្លង​ទី​២៦ ។​

​ករណី​ទី ២៦ ក៏​ត្រូវបាន​គេ​កំណត់​ផងដែរ​ថា​ជា​ប្រភព​នៃ​ក្រុម​វីរុស​COVID-19 ដែល​បណ្តាល​ឱ្យ​មាន​ការ​ឆ្លង​សរុប​ចំនួន ២១ ករណី (​ករណី​ទី​៣០ ដល់ ករណី​ទី ៥០) ។​

​ក្រសួង​សុខាភិបាល​នេះ​បាន​និយាយ​កាលពី​ពេល​មុន​ថា​ ករណី​ទី​២៦​នេះ ជា​បុរស​អាយុ ៥២ ឆ្នាំ បាន​ទៅលេង​ទីក្រុង​Shanghai កាលពី​ពាក់កណ្តាល​ខែ​មករា​។​​គាត់​មាន​ជំងឺ​គ្រុនក្តៅ​និង​ឈឺបំពង់ក កាលពី​ថ្ងៃទី ២៧ ខែ​កុម្ភៈ​និង​បាន​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ថ្ងៃ​ដដែល​នោះ​។

​ក្រោយមក​គាត់​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៃ​វីរុស​នេះ​កាលពី​ថ្ងៃទី ២៩ ខែ​កុម្ភៈ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​Sungai Buloh ៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​​ក្មេងប្រុស​ពាក់​ម៉ាស់​មុខ​អង្គុយ​នៅលើ​វ៉ា​លិ​ស​នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៤​ខែ​កុម្ភៈ​ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...