ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ស្ថាប័ន​កងកម្លាំង​៣ អង្គភាព​គឺ​នគរបាល កងរាជអាវុធហត្ថ យោធា ថែមទាំង​ពលរដ្ឋ​ផង​ថា មាន​ឯកសារ​សម្រាប់​តទល់​នឹង​រឿងអាស្រូវ​របស់លោក យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក និង​សហការី​ដែល​បាន​ឃុ​ប​ឃឹ​តល​ក់ដី​ដ្ឋ​នៅជាប់​អាង​ត្រពាំងថ្ម​ទៅអោយ​បុគ្គល​ឯកជន​។​

​មេ​នគរបាល​ស្រុក មេ​កងរាជអាវុធហត្ថ​ស្រុក និង​ផ្នែក​សឹក​រង​ស្រុក​ភ្នំស្រុក​ដែល​បានដាក់​ពាក្យបណ្តឹង ដោយឡែក​ពីគ្នា​ទៅកាន់​ថ្នាក់លើ​ខ្សែបណ្តោយ​ខ្លួន ហើយ​បាន​បន្ត​ដាក់​ទៅ​អភិបាលខេត្ត​បន្ទាយមានជ័យ​រួចមកហើយ​នោះបាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០២០​ថា​៖ ពួកគេ​មាន​ឯកសារ​រឹងមាំ​សម្រាប់​តទល់​នឹង​លោក​អភិបាលស្រុក​ភ្នំស្រុក និង​សហការី ដែល​បាន​ប្រើ​ល្បិចកល​លួច​លក់​ដី​រដ្ឋ​នៃ​អង្គភាព​ខ្លួន​ខាងលើ​ទៅអោយ​បុគ្គល​ឯកជន​។​

​ដី​រដ្ឋ​នោះ​ស្ថិតនៅ​ជិត​អាង​ត្រពាំងថ្ម​ក្នុងភូមិ​ត្រពាំងថ្ម​កណ្តាល​ឃុំ​បោ​៉​យ​ចារ​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រី​បន្តថា​៖ កាល​អភិបាល​ចាស់​នៃ​ស្រុក​ភ្នំស្រុក (​លោក​សេង គី ) បានប្រគល់​ដី​នោះ​ស្ថិត​នៅជាប់​ខាងត្បូង​ផ្លូវ​ចូល​អាង​ត្រពាំងថ្ម​និង​ក៏​ជាប់​នឹង​រោង ខ្ចូ​សលក់​អាហារ​រមណីយ៍ដ្ឋាន​អាង​ត្រពាំងថ្ម​មក​បែង​ចែកជា​របប​អង្គភាព​រដ្ឋ​៣​ស្ថាប័ន​( នគរបាល អាវុធហត្ថ​និង​យោធា​) មាន​ទំហំ​ទទឹង​៣៦​ម៉ែត្រ បណ្តា​យ​ជិត​១០០​ម៉ែត​ត្រ​ឬ​ប្រមាណ​៥.៥៧៣​ម៉ែត្រក្រឡា​។​

​ដី​នោះ​ជា​ដី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ តែ​ពី​ឆ្នាំ​២០១៤ មក កម្លាំង​ទាំង​៣ បាន​កាន់កាប់​ដី​នោះ​ជា​ដី​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​។ ហើយ​ត្រូវ​រដ្ឋបាល​ស្រុក​ភ្នំស្រុក កាលណោះ​(​លោក​សេង គឺ ជា​អភិបាល​) បានទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤​មិថុនា​ឆ្នាំ​២០១៦​។​

​ក្នុងនោះ កម្លាំង​នគរបាល​ស្រុក​និង​ឃុំ​បាន​កសាង​ស្នាក់ការ​សន្តិសុខ សណ្តាប់​ថ្នា​ប់​អាង​ត្រពាំងថ្ម លើ​របប​ដី​នោះ​។ ឯ​កម្លាំង​កងរាជអាវុធហត្ថ និង​ផ្នែក​សឹក​រង​ស្រុក​បាន​រក្សាទុក​ទំនេរ មិន​សង់​សំណង់​សិន​។​

​រីឯ​យោង​លិខិត​លេខ​០០១/១២​ស​ភ​ស​.​សជណ ចុះ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០១២ របស់​រដ្ឋបាល​ស្រុក​ភ្នំស្រុក​មកម្ល៉េះ​បានបញ្ជាក់​ថា ៖ ដី​នៅ​ទីតាំង​ខាងលើ​ជាប់​ទំនប់​អាង​ត្រពាំងថ្ម​ខាងត្បូង និង​ខាង​កើតជា​ដី​រដ្ឋ​នៃ​រមណីយដ្ឋាន​អាង​ត្រពាំងថ្ម ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​សហគមន៍​ទេសចរណ៍រ​ទុកជា​ដី​ទ្រព្យសម្បត្តិ​សាធ​រណៈ​របស់​រដ្ឋ​ខ្លះ និង​ប្រើប្រាស​ជា​ដី​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ខ្លះ​។​

​ដី​ដែល​ប្រើប្រាស​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​នោះ ត្រូវ​រៀបចំ​កសាង​ជា​រោង​រួម កញ្ចុះ​ឈើ​ប្រក់​ស្បូវ និង​ស័ង្កសី​សម្រាប់​លក់​ម្ហូបអាហារ​មាន​៥​ប្លុក ហើយ​ជួល​ឲ្យ​អាជីវករ​លក់ដូរ​សម្រាប់​រក​ថវិកា​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​អាង​ត្រពាំងថ្ម​នោះ​។​

​មេ​អង្គភាព​ខាងលើ​បាន​ទម្លាយ​ល្បិច​របស់លោក​យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក​ថា ៖ ពេល​គាត់​បញ្ជា​បេស​សកម្ម​អោយ​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​ជំនាញ​ចុះ​វាស់វែង ធ្វើ​គំនូស​បង្ហាញ​និង​កំណត់ហេតុ​លើដី​នោះ លោក​បាន​អោយគេ​ស្រាវជ្រាវ​រក​អ្នកស្រុក​ណា​ធ្លាប់ជា​ម្ចាស់​ដី​មុន​ឆ្នាំ​១៩៧៩​ឬ​មុន​របប​ប៉ុលពត ហើយ​អោយមកធ្វើ​លិខិតបញ្ជាក់​កាន់​ដី​លំនៅឋាន​នោះ​នៅ​ឆ្នាំ​២០១៩ រួច​ក៏​ប្រញាប់​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ឬ​ដី​លម​នៅ​ឋាន​ឬ​ហៅថា​លក់​បន្ត​)​ទៅអោយ​ពលរដ្ឋ​ជា​បុគ្គល​ឯកជន​ទី​២ ។​

​បន្ថែម​លើ​នោះ លោក​អភិបាល​ក៏​ប្រាប់​បន្តទៅ​អ្នកទិញ​ដី​ចុងក្រោយ​នេះ​ត្រូវ​ប្រញាប់​រត់ការ​ធ្វើ​ប័ណ្ណ​សម្គាល់​អចល​នវ​ត្តុ​(​ប្លងរឹង​) អោយ​រួចរាល់​នៅ​ដើមឆ្នាំ​២០២០​នេះ​ផង (​អោយ​អង្ករ​ក្លាយជា​បាយ​) ។​

​ពោលគឺ​បើ​យោង​លិខិត​ចុះ​ថ្ងៃទី​២៧​ខែមករា​និង​មួយទៀត​ចុះ​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០ របស់​នគរបាល កងរាជអាវុធហត្ថ​និង​យោធ​ស្រុក​ដែល​កាសែត​រស្មី​កម្ពុជា​ទទួលបាន​បានអោយដឹងថា ៖ ដី​នោះ​ត្រូវបាន​មន្ត្រីរដ្ឋបាល​ស្រុក​ភ្នំស្រុក ការិយាល័យ​ភូមិបាល​ស្រុក​និង​អាជ្ញាធរ​ភូមិ​ឃុំ ដែល​លោក​យឹម សំណាង អភិបាលស្រុក​បញ្ជា​កាល​ពី​ក្នុងអំឡុង​ខែមករា​និង​កុម្ភៈ​ឆ្នាំ​២០២០ អោយ​វាស់វែង ធ្វើ​ប្លង់ ផ្ទេរកម្មសិទ្ធិ​ហើយ​លក់​ក្នុងតម្លៃ​១​ម៉ែត្រ​ដើរ​គុណ​ជម្រៅ​១០០​ម៉ែត្រ​តម្លៃ​៣.៥០០​ទៅ​៤.០០០​ដុល្លា​សរ​អា ។​

​បាតុភាព​នេះ មន្ត្រី​កងកម្លាំង​ទាំង​៣ ចោទ​ជា​ចម្ងល់​ថា កាល​ឆ្នាំ​២០១៨ -២០១៩ អង្គភាព​រដ្ឋ​ខាងលើ​ស្នើសុំ​ធ្វើលិខិត​បញ្ជាក់​ការកាន់កាប់​និង​ប្លង់​លើដី​នោះ ប៉ុន្តែ​លោក​អភិបាល​រូបនេះ​បែរជា​ប្រាប់ថា ៖ ធ្វើ​មិន​បានទេ ព្រោះ​ដី​នោះ​នៅ​ជា​ដី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។
​ដូច្នេះ​ទាល់តែ​បំប្លែង​(​ធ្វើ​អនុប្រយោគ​) មកជា​ដី​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​សិន ទើប​ចុះបញ្ជី​ជា​ដី​សារពើភ័ណ្ឌ​របស់​អង្គភាព​បាន ។​

​ហើយ​លោក​ក៏​មិន​ព្រម​កោះប្រជុំ ដោះស្រាយ​ប​គ្ហា​នេះ​ទៅទៀត ។
​ដល់​ឥឡូវ​ស្រាប់តែ​បែកធ្លាយ​ចេញ​បង្កើត​ឆាកល្ខោន​ធ្វើជា​រក​ម្ចាស់​ដី​កាន់កាប់​មុន​ឆ្នាំ​១៩៧៩ មក​អះអាង ហើយ​ធ្វើលិខិត​កាន់កាប់​និង​ធ្វើលិខិត​ផ្ទេរកម្មសិទ្ធិ ឬ​ហៅ​អោយ​ស្រួល​ស្តាប់​ថា លក់​អោយ​បុគ្គល​ឆ្កុយ​ទៅវិញ ។​

​យោង​មន្ត្រី​កងកម្លាំង​និង​ពលរដ្ឋ​នៅ​ឃុំ​ប៉ោយចារ​អោយដឹង​បន្ថែមថា​៖ ជាក់ស្តែង ដី​រដ្ឋ​ដល់​ទៅ​៣​ទីតាំង​ដែល​ត្រូវបាន​រត់ការ​ឃុ​ប​ឃឹ​ត​គ្នា​លក់​លក់ ,​ផ្ទេរ ,​ដោះដូរ​នៅជាប់​អាង​ត្រពាំងថ្ម​នោះ​មាន​៣ ប្រភេទ​ទី​១ – ដី​នោះ​ស្ថិត​នៅជាប់​ខាងត្បូង​ផ្លូវ​ចូល​អាង​ត្រពាំងថ្ម​និង​ក៏​ជាប់​នឹង​រោង ខ្ចូ​សលក់​អាហារ​រមណីយ៍ដ្ឋាន​អាង​ត្រពាំងថ្ម ហើយ​ត្រូវបាន​ចែកជា​របប​អង្គភាព​រដ្ឋ​៣​ស្ថាប័ន​( នគរបាល អាវុធហត្ថ​និង​យោធា​) មាន​ទំហំ​ទទឹង​៣៦​ម៉ែត្រ បណ្តា​យ​ជិត​១០០​ម៉ែត​ត្រ​ឬ​ប្រមាណ​៥.៥៧៣​ម៉ែត្រក្រឡា ។​លក់​ក្នុងតម្លៃ​១​ម៉ែត្រ​ដើរ​គុណ​ជម្រៅ​១០០​ម៉ែត្រ​តម្លៃ​៣.៥០០​ទៅ​៤.០០០​ដុល្លា​សរ​អា ។​

​ទី​២ -​ដី​ជាប់​-​ក ខាងកើត​នៃ​ស្ពាន​ទី​១​ទំនប់​អាង​ត្រពាំងថ្ម ដែល​ដោះដូរ​អោយ​ឯកជន​ធ្វើ​ហាង​អាហារ​យីហោ​យឿ​ត មង្គល ទំហំ​ជាង​៣០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ ។​
​និង​ទី​៣ – ក៏មាន​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​ពី​ក្នុងនោះ​២​កន្លែង​ទៀត ក៏​ត្រូវបាន​ផ្ទេរកម្មសិទ្ធិ​ផងដែរ ។ គឺ​ដី​របស់​ឈ្មោះ សា​វ៉ង់ យាយ​ថឺ​ង ១​កន្លែង​ដែល​កំពុង​ចាក់ដី​និង​ដី​របស់​ឈ្មោះ​រតន៍ ដែល​កំពុង​សាងសង់​ហាង​កាហ្វេ​កុង​តឺ​នើ ។​ដី​១​ក​ម្លែ​ងៗ​មាន​ទំហំ​ទទឹង​ជាង​៣០​ម៉ែត្រ បណ្តោយ​ជាង​១០០​ម៉ែត្រ ។​

​ចំពោះ​ដី​ទីតាំង​ទី​១ ខាងលើ បើ​យោង​លិខិត​រដ្ឋបាល​ស្រុក​ភ្នំស្រុក​បានអោយដឹងថា​៖ កាលពី​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០២០ ក្រុមការងារ​ស្រុក​ដែល​រួមមាន​លោក​សុក រឹទ្ធី អភិបាលរង​ស្រុក លោក​តាំង ផាន ប្រធាន​ភូមិបាល​ស្រុក លោក​ឃុ​ត ឃួន មេឃុំ​ប៉ោយចារ​និង​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​បាន​ចុះ​អង្កេត​វាស់វែង​ដី​លំនៅឋាន​របស់​ឈ្មោះ​សិ​ុ​ប ប៊ុន​ធូ អាយុ​៥២​ឆ្នាំ​និង​ប្រពន្ធ​ឃាង ឆៃ អាយុ​៤៦​ឆ្នាំ លំនៅ​ភូមិ​-​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​

​គឺ​ផ្ទេរកម្មសិទ្ធិ​កាន់កាប់​ដី​លំនៅដ្ឋាន​ពី​ឈ្មោះ​តោ ប៊ុន​ហ៊ាន ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ​និង​ឈ្មោះ ផាំង កែវ​ឡៃ អាយុ​៦៤​ឆ្នាំ ជា​ប្រពន្ធ​នៅ​ភូមិ​ត្រពាំងថ្ម​ខាងត្បូង​ឃុំ​ប៉ោយចារ​ស្រុក​ភ្នំស្រុក​នោះ ។​

​អំពី​ការផ្ទេរកម្មសិទ្ធិ​នេះ មន្ត្រី​នៃ​អង្គភាព​ខាងលើ ក៏​ដូច​ពលរដ្ឋ​បាន​បញ្ជាក់ថា​៖ នេះ​ជា​ដី​រដ្ឋ មិនមែន​ដី​របស់​ពលរដ្ឋ​ឈ្មោះ​តោ ប៊ុន​ហ៊ាន និង​ប្រពន្ធ​ឈ្មោះ ផាំង កែវ​ឡៃ អី​ទៀត​ទេ ។ ព្រោះ ពលរដ្ឋ​នេះ​បានប្រគល់​ដី​នោះមក​អោយ​អាជ្ញាធរ​រដ្ឋ​អស់ហើយ​។ ករណីនេះ អាចជា​វិធី​ឆ្ពិន​ភ្នែក​ទុ​ច្ច​រឹត​មួយ​ក្នុង​ការលក់​ដី​រដ្ឋ​។​

​បើ​យោង​អភិបាល នៃ​រដ្ឋបាល​ស្រុក​ភ្នំស្រុក​អាណត្តិ​មុន និង​ពលរដ្ឋ​លក់ដូរ​នៅ​រមណីយដ្ឋាន​អាង​ត្រពាំងថ្ម​បានអោយដឹងថា​៖ ដី​បឹង​ត្រាវ​និង​កំប្លោក​នោះ ត្រូវ​អាជ្ញាធរ​បាន​ដកហូត​ពី​ពលរដ្ឋ​ឈ្មោះ​ដូចខាងលើ មក​ទុកជា​សម្បត្តិ​រដ្ឋ​ដូច​ដី​ដែល​សង់រោង​និង​ក​ញ្ចូ​ស​របស់​អាជ្ញាធរ និង​សហគមន៍​ទេសចរណ៍​ដែរ​។ ពោលគឺ​ការលក់ដូរ ផ្ទេរកម្មសិទ្ធិ​ដីធ្លី​នេះ ជា​ល្បិច​បោក​បញ្ឆោត​គៃបន្លំ​លក់​ដី​រដ្ឋ​ប៉ុណ្ណោះ ។​

​ចំពោះ​ការចោទប្រកាន់​នេះ លោក​យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក​ធ្លាប់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ៖ ករណី​ទីតាំង​ទី​១ ពេល​លោក​អោយ​មន្ត្រី​ចុះ​ស្រាវជ្រាវ​សួរ​មូលដ្ឋាន​និង​ពលរដ្ឋ​ទៅ​ឃើញថា​ករណី​ដី​ទំហំ​៣៦​ម៉ែត្រ​គុណ​១០០​ម៉ែត្រ ដែលថា​ជា​ដី​រដ្ឋ​នៃ​អង្គភាព​នគរបាល ,​កងរាជអាវុធហត្ថ ,​ផ្នែក​សឹក​រង​ស្រុក​ដូច​ទីតាំង​ខាងលើ តាមពិត​ជា​ដី​កេរ​(​មុន​ឆ្នាំ​១៩៧៩ ) របស់​ឈ្មោះ​តោ ប៊ុន​ហ៊ាន​និង​ផាំង កែវ​ឡៃ ដែល​ធ្លាប់​ផ្ទេរ កាន់កាប់​ដោយ​កូនៗ​គាត់​និង​ទៅ​ឈ្មោះ​ប៉េង ប៊ុន​ថា​រ៉ា ជា​បងប្អូន​(​អតីត​មេឃុំ​ប៉ោយចារ )​។ លោក​និង​មន្ត្រី​បានធ្វើ​លិខិតផ្ទេរកម្មសិទ្ធិ​(​លក់ ទិញ​)​មែន ដោយយោង​ថា​មាន​ម្ចាស់​ដី​ដូចខាងលើ​។

​លោក​យឹម សំណាង បន្តថា ៖ ប៉ុន្តែ បើ​ថា​ដី​នោះ​ជា​ដី​រដ្ឋ​របស់​អង្គភាព​នគរបាល​,​កងរាជអាវុធហត្ថ​និង​យោធា​ស្រុក សូម​ប្រធាន​អង្គភាព​និ​មួយៗ​នោះ បង្ហាញ​ឯកសារ​បញ្ជក់​ការ​គ្របគ្រង​មក លោក​នឹង​ជួបប្រជុំ​ពិភាក្សា​ដោះស្រាយ​គ្នា​ជាបន្ទាន់ ។​
​ចំពោះ​ដី​ិ​ទី​តាំងទី​២ គឺជា​ដែល​សង​ទៅ​ម្ចាស់​អាហារ​ដ្ឋា​ន​យឿ​ត មង្គល គឺ​រដ្ឋបាល​ស្រុក​បាន​ដូរ​ដី​ទំហំ​១​ហិច​តា​របស់​ឈ្មោះ​នេះ​នៅ​ភូមិ​ពង្រ​ឃុំ​ប៉ោយចារ​សម្រាប់ធ្វើ​លាន​ចាក់សម្រាម ហើយ​ផ្តល់​ដី​ត្រង់​_​ក​ប្រឡាយ​នៃ​ស្ពាន​ទី​១​ទំហំ​ប្រហែល​៣០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ ។​

​និង​ដី​ទីតាំង​ទី​៣ ជា​ដី​នៅ​បឹង​ត្រាវ​និង​កំប្លោក​នៅជាប​ផ្លូវ​ចូល​អាង ដែល​ខ្លះ​បាន​ចាក់ដី ខ្លះ​សង់​ហាង​កាហ្វេ​កុង​តី​នើ​និង​ខ្លះ​ត្រៀម​ចាក់ដី វា​ជា​ដី​ដែល​រដ្ឋ​ដោះដូរ​ជាមួយ​ពលរដ្ឋ​នូវ​ទីតាំង​មណ្ឌល​សុខភាព​ឃុំ​ប៉ោយចារ ,​ដី​ទឹកស្អាត ។​ពោលគឺ​ខ្លះ​ជា​ដី​រដ្ឋ ខ្លះ​ជា​ដីឯកជន​៕ ល​