ដោយ: គ្រញូង / បាត់ដំបង: នៅព្រឹកថ្ងៃទី៤ខែមីនាឆ្នាំ២០២០ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីការយល់ដឹង និងការសម្អាតក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៤ឆ្នាំ២០២០ និងពិធីបុណ្យទន្លេនាពេលខាងមុខនេះផងដែរ។
ពិធីបើកិច្ចប្រជុំនេះ បានប្រព្រឹត្តធ្វើឡើងនៅអគារB2នៃសាលាខេត្តបាត់ដំបងមុនបុណ្យទន្លេលើកទី៦ កាន់តែខិតមកដល់ និងក្នុងឱកាសត្រៀមរៀបចំបុណ្យទន្លេលើកទី៦ និងកិច្ចប្រជុំណែនាំរបៀបប្រមូលទិន្នន័យ និងរបៀបបញ្ចូលទិន្ន័យព័ត៌មានតាមប្រព័ន្ធអនឡាញកម្ពុជាទីក្រុងស្អាត ក្រោមអធិបតីភាពលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាត តំណាងលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជំរុញការប្រលងប្រណាំង នៃក្រសួងទេសចរណ៍ និងលោក មូល ធននាយករងរដ្ឋបាលតំណាងលោក ងួន រតនៈ អភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
លោក មូល ធន និងលោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពាទីក្រុងស្អាត បានជំរុញការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍ បានបង្ហាញពីគោលបំណង នៃកិច្វប្រជុំនេះ ជូនអង្គប្រជុំជ្រាបនិងការងារររៀបចំកម្មវិធីការយល់ដឹង និងការសម្អាតក្រុង ដើម្បីចូលរួមអបអរ សាទរទិវាជាតិ”ទីក្រុងស្អាត “លើកទី៨ ឆ្នាំ២០២០។ ការរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងនិងការសម្អាតក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»។
ក្នុងឱកាសត្រៀមរៀបចំបុណ្យទន្លេលើកទី៦ និងជម្រាបជូនក្នុងកិច្ចប្រជុំណែនាំរបៀបបមូលទិន្នន័យ និងរបៀបបញ្ចូលទិន្ន័យព័ត៌មាន តាមប្រព័ន្ធអនឡាញ “កម្ពុជាស្អាត “។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើការណែនាំអំពីការប្រើប្រាស់អនឡាញ Google តាមរយៈការបញ្ចាំងស្លាយ ដែលមានសារៈសំខាន់ៗ ដោយមានភ្ជាប់ QR Code ជាការងាយស្រួលដល់ ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទូទៅផងដែរ។
លោក ហ៊ួត រិទ្ធី បានបន្តថាក្នុងឱកាសបុណ្យទន្លេនេះដែរ លោកបានលើកឡើងអំពីការប្រមូលសម្រាមបានទាន់ពេលវេលាដើម្បីសម្អាតទីក្រុង ក្រោមប្រធានបទ «ទីក្រុងស្អាត» ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត ដោយក្រុមហ៊ុនត្រូវប្រមូលនិងដឹកសម្រាមចេញមុនពេលទៀបភ្លឺ។
លោកបានបន្ថែមទៀតថា សម្រាប់ប្រធានក្រុមដឹកនាំការបញ្ច្រាបការយល់ដឹង និងសម្អាតក្រុង នៅតាមគោលដៅនីមួយៗ អាចជាសមាជិកក្រុមការងារ វាយតម្លៃទីក្រុងស្អាតរាជធានី ខេត្ត ឬយុវជនឆ្នើមឬ សិស្សនិស្សិតដែលមាន ការយល់ដឹងច្បាស់អំពីចលនាប្រឡង ប្រណាំងទីក្រុងស្អាត យុទ្ធនាការនានាគាំទ្រដល់ការប្រឡងប្រណាំងទីក្រុងស្អាត។
នៅក្នុងកិច្ចប្រជុំនេះដែ មន្ត្រីពាក់ព័ន្ធជំនាញនានា បានឡើងរាយការណ៍ពីការងាររបស់ខ្លួនទទួលខុស ត្រូវបាននឹងកំពុងខិតខំប្រឹងប្រែងគ្រប់ៗគ្នា ធ្វើការងារនេះឱ្យបានល្អប្រសើនិងទាន់ពេលវេលាមិនឲ្យខកខានទេ។
លោក មូល ធន បានបន្តថា ក្នុងនាមតំណាងរដ្ឋបាលខេត្តបានថ្លែងអំណរគុណដល់មន្ត្រីជំនាញក្រសួងទេសចរណ៍បានចុះមកសហការជាប្រចាំ លើការងារគ្រប់ផ្នែក គ្រប់វិស័យទាក់ទងនឹងការងារសម្រាមនិងទីក្រុងស្អាតការងារផ្សេងៗ ជាច្រើនទៀត ដើម្បីត្រៀមរៀបចំបុណ្យទន្លេខាងមុខនេះ ឲ្យទទួលបានជោគជ័យតាមការរំពឹងទុករបស់ក្រសួង៕ ល