Home ព័ត៌មានអន្តរជាតិ អ៊ីតាលីបិទសាល...

អ៊ីតាលីបិទសាលាទាំងអស់ ទូទាំងប្រទេស ខណៈការ ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាជាសកលកំពុងធ្វើឡើង

អ៊ីតាលីបានបិទសាលារៀននិងសាកលវិទ្យាល័យទាំងអស់កាលពីថ្ងៃពុធទី៤មីនា ក្នុងបំណងបញ្ឈប់វីរុសកូរ៉ូណាកុំឱ្យឆ្លងរាលដាល ខណៈអាល្លឺម៉ង់បានព្រមានថា មេរោគនេះបានប្រែទៅជាជំងឺរាតត្បាតជាសកលហើយ។

មនុស្សជាង ៩០.០០០ នាក់បានឆ្លងមេរោគនេះ និងមនុស្សប្រមាណ ៣.២០០ នាក់បានស្លាប់នៅទូទាំងពិភពលោកដោយសារវីរុសកូរ៉ូណា ដែលឥឡូវ បានឆ្លងដល់ប្រទេសនិងដែនដីចំនួន ៨០ ។

ភាគច្រើននៃការស្លាប់និងការឆ្លងរោគទូទាំងពិភពលោកគឺស្ថិតនៅក្នុងប្រទេសចិន កន្លែងដែលវីរុសកូវីដ១៩បានផ្ទុះឡើងកាលពីចុងឆ្នាំមុន ប៉ុន្តែតួលេខពីទីក្រុង ប៉េកាំងកាលពីថ្ងៃពុធបានបង្ហាញថាមានករណីថ្មីចំនួនតែ ១១៩ ករណីប៉ុណ្ណោះ ក្នុងរយៈពេល ២៤ ម៉ោងមុននេះ ដែលជាចំនួនឆ្លងប្រចាំថ្ងៃទាបបំផុត គិតចាប់តាំងពីខែមករា។

រហូតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានមិនទាន់ ប្រកាសអាសន្នថាវីរុសនេះជាជំងឺរាតត្បាតនៅឡើយទេ ប៉ុន្តែការភ័យខ្លាចនៃការ រីករាលដាលនៃវីរុសនេះបានជំរុញឱ្យមានការសម្រុកទិញអីវ៉ាន់ទាំងភ័យស្លន់ស្លោ ការស្តុកស្បៀង និងចោរកម្ម រួមជាមួយការព្រមានអំពីកង្វះខាតឧបករណ៍ ការពារមេរោគ។

ប៉ុន្តែនៅប្រទេសអាល្លឺម៉ង់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ជេន ស្ប៉ាញ បានប្រើពាក្យ “ជំងឺរាតត្បាតជាសកល” ដែលមានន័យថាវាកំពុងរីករាលដាល នៅក្នុងតំបន់ជាច្រើនតាមរយៈការចម្លងក្នុងស្រុក ដោយប្រាប់សមាជិកសភាថា “យើងមិនទាន់ឈានដល់ចំណុចកំពូលនៃការផ្ទុះឡើងនៃជំងឺនៅឡើយទេ”។

អ៊ីតាលីបានបញ្ជាឱ្យបិទសាលារៀននិងសាកលវិទ្យាល័យទាំងអស់រហូតដល់ថ្ងៃទី ១៥ ខែមីនា ដើម្បីបង្កើនការឆ្លើយតបរបស់ខ្លួន ខណៈចំនួនអ្នកស្លាប់ នៅក្នុងប្រទេសបានកើនឡើងដល់ ១០៧ នាក់ ដែលជាស្លាប់ច្រើនបំផុត នៅខាងក្រៅប្រទេសចិន៕ ដោយ៖ កញ្ញាដាលីស/Ha

អ៊ីតាលីបិទសាលានិងសាកលវិទ្យាល័យទាំងអស់រហូតដល់ថ្ងៃទី១៥មីនាដើម្បីបញ្ឈប់ការរាលដាលមេរោគកូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...