ភ្នំពេញ​: ជាការ​ពិតណាស់ ថ្វី​ត្បិត​សព្វថ្ងៃនេះអ្នកនាង គង់ ចាន់​ស្រីមុំ ពុំ​សូវ​លេចមុខ​ក្នុង​វិស័យសិល្បៈ​ដូច​កាលពីមុន​យ៉ាងណាក្ដី ក៏​មហាជន​គ្រប់គ្នា​នៅតែ​ចាប់អារម្មណ៍​អ្នកនាង ។ ពិសេសនោះ​គឺ​តាមរយៈ​សកម្មភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​អ្នកនាង​ផ្ទាល់​នេះ​តែម្ដង​។​

​ថ្មីៗ​នេះ អ្នកនាង​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់ ក្រោយពេលអ្នកនាង​បានប្រកាស​ក្នុង​បណ្ដាញ​សង្គម​ថា ផ្ទះ​ថ្មី​ដែល​ខ្លួ​ង​និង​ស្វាមី​ទើបតែ​ទិញ​បាន​បី​ខែ​នោះ ត្រូវ​លក់​ទៅ​ទាំង​អាល័យ ដោយសារតែ​ម្តាយ​របស់​អ្នកនាង​មិន​ព្រម​រើ​មក ព្រោះ​គាត់​ថាឆ្ងាយ​ពី​ផ្ទះ​មិត្ត​ភ័ក្តិ ម្យ៉ាងវិញទៀត ឆ្ងាយ​ពី​កន្លែង​ការងារ និង​សាលា​កូន​ទៀតផង​។​

​ដោយសារតែ​ហេតុផល​ទាំងនេះហើយ បានធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ សម្រេចចិត្ត​លក់​ផ្ទះ​ដ៏​ស្អាត ដែល​ទើបតែ​ទិញ​បាន​បី​ខែ​នេះ​ចេញ​វិញ​តែម្ដង​៕ ដោយ​: បូ​រិ​ន​/Ha