​ភ្នំពេញៈ បើទោះបី​រវល់​ជាមួយ​ប្រ៊េ​ន​ថ្មី លក់ដាច់​ស្ទើរ​ក​ពេល​បាយទឹក​មិនបាន ក៏​ពិធី​ការិនី រតនា មិន​ភ្លេច​តួនាទី​និង​ការចូលរួម​អបអរ​កម្មវិធី​ទិវា​វប្បធម៌​ជាតិ​ដែល​បាន​ប្រារព្ធ​នា​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២០ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​។

​ពិធី​ការិនី​មាន​ប្រជាប្រិយភាព​រូបនេះ បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា មួយរយៈ​ពេលនេះ រូបនាង​ពិតជា​រវល់​ខ្លាំង​តែម្តង​នឹង​មុខ​ជំនួញ​រកស៊ី​លក់​អន​ឡាញ នូវ​ផលិតផល​គ្រឿងសម្អាង របស់​នាងសព្វថ្ងៃ​ដែល​ស្រាប់​គឺ NNP ។ នាង​រឹតតែ​រវល់​ខ្លាំង​ជាងមុន​ទៅទៀត ដោយសារតែ បាន​នាំចូល​និង​ធ្វើ​តំណាង​ធំ​នូវ​ផលិតផល​ថ្មី​គឺ NUNA ហើយ​ផលិតផល​នេះ​នាង​ក៏​សម្រុក ក្នុងការ​ចែកចាយ​បន្ត និង​ពង្រីក​ក្នុង​លក់​ដែល​ដាក់​គម្រោង​មាន​មនុស្ស​រាប់សែន​នាក់ជា​សមាជិក​។

​អ្នកនាង មាស សុវណ្ណ​រតនា ហៅ ពិធី​ការិនី រតនា បាន​ប្រាប់ថា គ្រាន់តែ​ផលិតផល NUNA ថ្មី​របស់​នាង​ចូល​ភ្លាមៗ នាង​ស្ទើរតែ​រក​ពេលបាយ​ទឹក​បី​ពេល​មិន​គ្រប់​ឡើយ ​ព្រោះតែ​សមាជិក ក្រុម​របស់​នាង ដែលជា​តំណាង​ចែកចាយ​បន្តបាន​ជឿជាក់​ខ្លាំង​ខំបន្តទៅ​លក់ និង​កុម្ម៉ង់ អីវ៉ាន់​ស្ទើរតែ​រៀប​មិនទាន់​ទៅតាម បណ្តា​ខេត្ត និង​ក្នុង​ក្រុង​។ ប៉ុន្តែ​បើទោះបីជា​រវល់​ខ្លាំង​លើផលិតផល​ថ្មី​យ៉ាងណាក៏ដោយ នាង​មិន​ចោល​ការងារ​សិល្បៈ និង ពិធី​ការិនី ឡើយ ព្រោះ ជា​អាជីព​ដែល​ស្រលាញ់ ហើយ​បាន​រុញច្រាន​នាង​ឲ្យ​មានកេរ្តិ៍ឈ្មោះ​ដល់​សព្វថ្ងៃ​។ នាង​ថា​ពេលនេះ​សល់​លុយ​ច្រើន​យ៉ាងណាពី​ការរកស៊ី​លក់​ផលិតផល NNP និង NUNA ក៏ដោយ ក៏​មិន​ឈប់​ឬ​ចោល​ការងារ​សិល្បៈ​ដែរ​។​

​អ្នកនាង រតនា បាន​និយាយថា នាង​សូម​ថ្លែង​អំណរ​អគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​តែងតែ អញ្ជើញ​ដល់​រូបនាង និង​មិន​ថា អ្នកសិល្បៈ​ណា​ឡើយ​ចូលរ​រួមពិធី​អបអរ​ទិវា “​វប្បធម៌​ជាតិ​”​។

​សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណ​រតនា ហៅ រតនា ក្នុង​ឆ្នាំ​២០១៩ នាង​តែងតែ​ទទួលបាន ការងារ​ជា​ពិធី​ការិនី​ជាប់​រហូត និង​ធ្វើ​ការងារ​ស្នូល​រាល់​ថ្ងៃជា​អ្នក​ទីផ្សារ​ហើយ​អ្វីដែល​ពិសេស សម្រាប់​នាង​នោះ នាង​មក​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាយ​មួយទៀត​ជាមួយនឹង​ក្រុមហ៊ុន គ្រឿងសម្អាង NNP ។ ក្រោយពី​ជឿជាក់ និង​ទុកចិត្ត​ហើយ​នាង​បោះទុន​លើ​មុខ​ជំនួញ​នេះ​កាត់ ស្តុក​ផលិតផល​ក្នុង​ខេត្តកំពត​មួយ​ដោយបាន​ទុន​ប្រមាណ​បួន​ម៉ឺន​ដុល្លារ​។ នាង​មិន​ត្រឹម​បោះ និង​ចែកចាយ​ផលិត​ឱ្យ​អ្នក​តំ​ណាង​របស់​នាង​ឡើយ នាង​ខំប្រឹង​លក់​តាម​អន​ឡាយ បន្ទាប់ ការងារ​សិល្បៈ សូម្បីតែ​យប់​ម៉ោង​គេង​សម្រាកក៏​ខំប្រឹង​លក់​ដែរ​។​

​ពិធី​ការិនី រតនា ជា​មនុស្ស​សកម្ម​ក្នុង​ការងារ​ក្នុងសង្គម ហើយ​ជា​ភរិយា​ល្អ​ដែល​ខំ​ប្រឹងរក ទុកដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ របស់ទំនើប ខណៈ​នាង​ជា​កូនស្រី​អាជីវករ​នៅ​ខេត្តកំពត​។ លើក​នេះ​ល្មម​ដាច់ចិត្ត​របស់ខ្លួន​ដែល​ស្រឡាញ់ គឺ​នាង​លេង​ទិញ​មួយ​វង់​តម្លៃ​ជិត​មួយ​ម៉ឺន​ដុល្លារ ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​។​

​តារា​រូបនេះ ត្រូវបាន​មហាជន​សរសើរ​នាង ព្រោះ​នាង​ខំប្រឹង​រក ដោយពេល​ទំនេរ​ខំ​លក់ អី​វ៉ាន់​អន​ឡាយ លក់​ផ្លែ​ទុរេន​ពី​ចម្ការ​នៅ​កំពត និង​ឆ្លៀតពេល​ធ្វើជា​ពិធី​ការិនី​ក្រៅ​ម៉ោង តាម​កម្មវិធី​នានា​។ ថ្មីៗ​នេះដែរ នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង​ចូលរួម​សកម្មភាពសប្បុរសធម៌ ៕ ដោយៈ បូ​រិ​ន/Ha