ភ្នំពេញ​:​គ្រង​ឈុត​បុរាណ​លើក​នេះ​តារា​សម្តែង​ម្តាយកូន​ពីរ​នេះ​ពិតជា​ស្អាត​ដូច​រូបគំនូរ​។​ទាំង​មហាជន​និង​អ្នកគាំទ្រ​នាំគ្នា​សរសើរ​ដល់​ពួកគេ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​ចូល​ដើមឆ្នាំ​២០២០ តារា​សម្តែង​អ្នកនាង សឿន ផាន​ផា​ភួង និង កុមារី ឈូ​ឈូ បាន​បង្អួតសម្រស់​ក្នុង​សម័យអង្គរ ស្អាត​ប្លែក​ភ្នែក​ដល់​អ្នកគាំទ្រ ហើយ​ទទួល​ការពេញចិត្ត​និង​គាំទ្រ ចំពោះ​ម្តាយ​និង​កូនស្រី​ពីរ​នេះ​។​

​សូមបញ្ជាក់ថា តារា​សម្តែង​អ្នកនាង សឿន ផាន​ផា​ភួង និង កុមារី ឈូ​ឈូ ដែល​បង្ហាញខ្លួន ក្នុង​ឈុត​បុរាណ​ជា​ព្រះ​នាង​និង​មហាក្សត្រ សម័យអង្គរ​លើក​នេះ ត្រូវបាន​លោក ហង្ស សំណាង ជា​អ្នក​តុ​ប​តែ​ងខ្លួន​និង​ផាត់មុខ​ឱ្យ​។​

​សូម​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩ ទាំង​មហាជន និង យុវវ័យ បានធ្វើការសរសើរ​ចំពោះ​ការតុបតែង​ខ្លួន​របស់​កុមារី ឈូ​ឈូ (​អាង សុជាតា​) ក្នុងសម័យ​លង្វែក​លើវេទិកា​ក្នុង​ពិធី​ស​ង្ក្រា​ន្តឆ្នាំ​ថ្មី​នៃ​វិទ្យាល័យ​ឥ​ន្ទ្រទេវី ។​

​ទស្សនិកជន​ទាំងចាស់ទាំងក្មេង​មិន​ត្រឹមតែ​លាន់មាត់​ពោល​ពាក្យ​សរសើរ​នោះទេ ថែម​ចាត់ទុក​ថា ទម្រង់​មុខ​កុមារី ឈូ​ឈូ ពិតជា​សមនិង​ស្រស់ស្អាត​សមជា​ព្រះ​នាង ឬ​ស័ក្តិសម​គ្រងឈុត​បុរាណ​នា​សម័យ​លង្វែក​នេះ​៕ ដោយ​: បូ​រិ​ន​/Ha