Home ព័ត៌មានអន្តរជាតិ សភាអាម៉េរិកអន...

សភាអាម៉េរិកអនុម័តថវិកា ៨,៣ ពាន់លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា

សភាគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យបានអនុម័តវិធានការ ៨,៣ ពាន់លានដុល្លារកាលពីថ្ងៃពុធទី៤មីនាដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនិងគំរាមប៉ះពាល់ដល់សេដ្ឋកិច្ចនិងរំខានដល់ការរស់នៅប្រចាំថ្ងៃនៅសហរដ្ឋអាម៉េរិក។

ការបោះឆ្នោតអនុម័តយ៉ាងលឿនដោយសមាជិកបក្សទាំងពីរគឺជារឿងដ៏កម្របំផុតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលបែកខ្ញែកគ្នាជាពីរបក្ស និងបានកើតឡើងក្នុងរយៈពេល ៩ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីបានគូសបញ្ជាក់នូវផែនការ ២,៥ ពាន់លានដុល្លារ ដែលទាំងសម្ព័ន្ធមិត្តរបស់បក្សសាធារណរដ្ឋរបស់លោកត្រាំនិងក្រុមអ្នករិះគន់មកពីបក្សប្រជាធិបតេយ្យនិយាយថាមិនគ្រប់គ្រាន់នោះឡើយ។

ការបោះឆ្នោតដោយសំឡេង ៤១៥ ទល់នឹង ២ បានកើតឡើងបន្ទាប់ពីប្រធានសភាលោកស្រី ណាន់ស៊ី ប៉េឡូស៊ី យកឈ្នះលើយុទ្ធសាស្រ្តមួយស្តីពីការធានាតម្លៃវ៉ាក់សាំង និងបានធ្វើការជជែកដេញដោល ដែលចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

លោកស្រី នីតា​ ឡូវី ប្រធានគណៈកម្មាធិការសម្របសម្រួលសភា បាននិយាយថា “ការទទួលខុសត្រូវខ្ពស់បំផុតរបស់រដ្ឋាភិបាលគឺរក្សាសុវត្ថិភាពដល់ប្រជាជនអាម៉េរិកទាំងអស់។ ការបន្ថែមថវិកាបន្ទាន់នេះគឺដើម្បីដោះស្រាយជាមួយវីរុសកូរ៉ូណានិងចាត់វិធានការសំខាន់ៗដើម្បីការពារប្រជាជនអាម៉េរិកពីការឆ្លងវីរុសនេះ”។

ព្រឹទ្ធសភាទំនងជានឹងអនុម័តវិធានការនេះនៅថ្ងៃព្រហស្បតិ៍ទី៥មីនា និងបញ្ជូនវាទៅសេតវិមានដើម្បីឱ្យលោកត្រាំចុះហត្ថលេខា។ ការផ្តល់ថវិកានេះកើតឡើងក្នុងរយៈពេលតែជាងមួយសប្តាហ៍ប៉ុណ្ណោះ និងមានចំនួនច្រើនជាងបីដងនៃការស្នើសុំរបស់លោកត្រាំ ក្រោយមានការគំរាមខ្លាំងឡើងពីវីរុសកូរ៉ូណា៕ ដោយ៖ កញ្ញាដាលីស

លោកត្រាំថ្លែងអំពីវិធានការទប់ស្កាត់វីរុសកូរ៉ូណានៅសេតវិមានកាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...

ស្រុក​កៀនស្វាយ​បដិសេធ​ព័ត...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

តោះ​ចូល​ចុច Like លើ​រូបថត...

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ​...

រោងចក្រ​អគ្គិសនី​ដុត​ធ្យូ...

​ដោយៈ ប​.​ជ័យ / ឧ​ត្ត​រ​ម...