Home ព័ត៌មានជាតិ អប់រំ អង្គនីតិបញ្ញត...

អង្គនីតិបញ្ញត្តិ​របស់​ប្រទេស​ចិន​អនុម័ត​លើ​សេចក្តីសម្រេច ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម និង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ចិន (NPC) ដែលជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាន់ខ្ពស់​របស់​ប្រទេស​ចិន បានអនុម័ត​សេចក្តីសម្រេច​ស្តីពី​ការហាមឃាត់​យ៉ាង​ហ្មត់ចត់ នូវ​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់ និង​លុបបំបាត់​ការប្រើប្រាស់​សត្វព្រៃ​ដើម្បី​ការពារ​ជីវិត និង​សុខភាព​ប្រជាជន ។ នេះ​បើតាម​វេ​ប​សាយ​ក្រសួងបរិស្ថាន​បាន​ផ្សាយ​អោយដឹង​នៅ​ថ្ងៃទី​4​ខែមីនា​ដោយបាន​ស្រង់​ដំ​ណី​ង​នេះ​ពី CCTV​។​

​វេ​ប​សាយ​បានបញ្ជាក់​ទៀតថា​សកម្ម​ភាព​នេះ មាន​គោលបំណង​ការពារ​សន្តិសុខ​ជីវសាស្ត្រ និង​អេកូឡូស៊ី ព្រមទាំង​ការពារ​ហានិភ័យ​សុខភាព​សាធារណៈ​ជា​ចម្បង ក្នុងចំណោម​គោលបំណង​ផ្សេងៗ​ទៀត ។ ជន​ទាំងឡាយណា​ដែល​រំលោភ​លើ​ច្បាប់​ស្តីពី​ការការពារ​សត្វព្រៃ​, ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ដទៃទៀត រួមទាំង​ការ​បរបាញ់​, ការដឹកជញ្ជូន ឬ​ការបរិភោគ​សត្វព្រៃ​នោះ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដោយ​ផ្អែកលើ​ច្បាប់ និង​បទបញ្ជា​ដែល​បានចែង ដែល​យោងទៅតាម​សេចក្តីសំរេច ។

​សេចក្តីសម្រេច​នេះ​ទៀតសោត ទាមទារ​អោយ​រដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ពង្រឹង​ការត្រួតពិនិត្យ និង​អធិការកិច្ច ហើយ​ធ្វើការ​ស៊ើបអង្កេត និង​ផ្តន្ទាទោស​យ៉ាង​តឹងរឹង​នូវ​ការរំលោភ​សេចក្តីសំរេច​នេះ ក៏ដូចជា​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា ។ ជាមួយគ្នានេះ ទីតាំង​អាជីវកម្ម​ខុសច្បាប់​និង​ប្រតិបត្តិ​ករ​អាជីវកម្ម​ខុសច្បាប់​ត្រូវបាន​ហាមឃាត់ ឬ​បិទ​តែម្តង ដោយយោង​ទៅតាម​ច្បាប់ និង​យោងទៅតាម​សេចក្តីសំរេច ។ ហើយ​សេចក្តីសម្រេច​នេះដែរ នឹងមាន​ប្រសិទ្ធិភាព​ចាប់​ពីថ្ងៃ​ប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ ។​

​បើតាម​អ្នកនាំពាក្យ​គណៈកម្មការ​កិច្ចការ​នីតិ​ប​ញ្ញ​តិ្ត​លោក Zang Tiewei នៅក្នុង​ជំហាន​បន្ទាប់​របស់ខ្លួន ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ច្បាប់​របស់​ចិន ទាក់ទង​នឹង​ការបង្ការ និង​ការ​រាតត្បាត​នោះ ច្បាប់​នីតិកាល​របស់​ប្រទេស​ចិន​នឹង​ព​ន្លឿ​ន​ការត្រួតពិនិត្យ​សេចក្តីព្រាងច្បាប់​ជីវចម្រុះ និង​ចាប់​ផ្តើមធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការការពារ​សត្វព្រៃ និង​ច្បាប់​ការពារ​ការ​រាតត្បាត​ដែល​ចម្លង​ពី​សត្វ​នៅក្នុង​ឆ្នាំនេះ ។​

​គួរ​បញ្ជាក់ថា សេចក្តីសម្រេច​ខាងលើនេះ ត្រូវបាន​បង្កើតឡើង​ស្របពេល​ដែល​តួលេខ​សរុប​នៃ​អ្នកស្លាប់​ដោយសារ​មេរោគ​ឆ្លង COVID-19 បាន​កើន​ឡើងដល់​២.៩៨៤​នាក់ ខណ​:​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក៏បាន​កើនឡើង​ដល់​៨​ម៉ឺន​៤០០​នាក់​ផងដែរ ។ គណៈកម្មការ​សុខាភិបាល​ចិន បាន​អោយដឹងទៀតថា អ្នកជំងឺ​សរុប​ចំនួន​៤​ម៉ឺន​៩​ពាន់​៨៥៦​នាក់ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​ចិន ជាពិសេស​ខេត្ត​ហ៊ូ​ប៉ី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular