ក្លិប​បា​សេ​ឡូ​ណា​( Barcelona) នឹងធ្វើ​ការរុះរើ​ក្រុម​នៅ​រដូវក្តៅ​នេះ ស្របពេល​ក្លិប​នេះ​ត្រៀម រៀបចំ​សម្រាប់​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​របស់​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ។​
​ ​
ក្លិប Barcelona នឹង​ផ្តោត​គោលដៅ​លើ​ខ្សែការពារ​ពីររូប ខ្សែប្រយុទ្ធ​ពីររូប​នៅ​រដូវ​កាល​ទិញដូរ ខាងមុខ ដើម្បី​កសាង​ក្រុម​ថ្មី​មួយ​នៅ​ជុំវិញ​កីឡាករ​ឆ្នើម ម៉េ​ស​ស៊ី​។​
​ ​
គោលបំណង​របស់​ក្លិប Barcelona ធ្វើបែបនេះ បន្ទាប់ពី​ពួកគេ​ចាញ់​ក្រុម Real Madrid ២-០ កាលពី​យប់​ថ្ងៃអាទិត្យ ទី​ដែល​កីឡាករ ម៉េ​ស​ស៊ី ហាក់ដូចជា​ឯកោ​មែនទែន​។​
​ ​
បច្ចុប្បន្ន គ្រូបង្វឹក ហ្គី​កេ សេ​ធាន (Quique Setien) មាន​ជម្រើស​ខ្សែការពារ​កណ្តា​លបី​រូប​ដូចជា ជឺ​រ៉ា​ដ ពី​កេ (Gerard Pique) ក្លេ​មិន ឡេ​ន​ឡេ​ត (Clement Lenglet) និងសា​មូ​អែល អ៊ុម​ទី​ទី (Samuel Umtiti) ។​
​ ​
ស្របពេល​ជាមួយគ្នា​នោះដែរ ខ្សែការពារ​ស្លាប​ស្តាំ​នៅ​ទំនេរ​បន្ទាប់ពី​ការចាកចេញ​របស់ ឌែ​នី អាល​វ៉េ​ស (Dani Alves) កាលពី​ឆ្នាំ​២០១៦ ហើយ​នៅ​មិនទាន់​បំពេញ​កៅអី​ទំនេរ​នៅឡើយ​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi)