កីឡាករ ដេវីដ ល្វី​ស (David Luiz) បាន​សាទរ​កីឡាករ ប៉ា​ប្លូ ម៉ា​រី (Pablo Mari) បន្ទាប់ពី​មានការ ប្រកួត​ដ៏​អស្ចារ្យ អំឡុងពេល​យកឈ្នះ​ក្រុម Portsmouth ២-០ ក្នុងការ​បង្ហាញមុខ​លើកដំបូង សម្រាប់​ក្រុម​អា​សេណ​ល​( Arsenal) ។​
​ ​
ក្រុម​កាំភ្លើង​ធំ​បាន​កក់​កៅអី​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ FA Cup ដែល​រកបាន​គ្រាប់បាល់​ដោយ​កីឡាករ សូ​ក្រា​ទី និង អេ​ដ​ឌី ខេ​ទៀស (Eddie Nketiah) នៅ​ពហុ​កីឡដ្ឋាន Fratton Park កាលពី​យប់​ថ្ងៃ​ច័ន្ទ​។​
​ ​
ម៉ា​រី ហាក់ដូចជា​ធ្វើបាន​ល្អ​នៅ​តំបន់​ការពារ អំឡុង​ការប្រកួត​ជាមួយ​ក្រុម Portsmouth ដើម្បីរក្សា​ឃ្លី​ន​ស៊ីត​។​
​ ​
បន្ទាប់ពី​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ល្វី​ស សាទរ​កីឡាករ​ថ្មី​រូបនេះ ហើយ​ថា ម៉ា​រី គឺជា​កីឡាករ​ឆ្នើម ខណៈពេល​បង្ហាញមុខ​លើកដំបូង​សម្រាប់​ក្រុម​ជម្រើស Arsenal ។​
​ ​
ល្វី​ស វ័យ​៣២​ឆ្នាំ​ដែល​ធ្វើ​ប្រធាន​ក្រុម​កាលពី​ថ្ងៃ​ច័ន្ទ​បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​មែនទែន​។ ប៉ា​ប្លូ គឺជា​កីឡាករ​ឆ្នើម​ម្នាក់ ហើយ​ធ្វើ​បានល្អ​។ យើង​នៅទីនេះ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ប៉ា​ប្លូ ម៉ា​រី (Pablo Mari)