ហ្គារ៉េត សាវហ្គេត (Gareth Southgate) តាមសម្លឹងមើលកីឡាករ ឌីន ហ៊ែនដឺសិន (Dean Henderson) នៅមុនការប្រកួតក្របខ័ណ្ឌ Euro 2020 ខណៈមានសម្ពាធកាន់តែខ្លាំងឡើងលើ អ្នកចាំទីដៃទី១ ចឌែន ភីកហ្វដ (Jordan Pickford)។
លោក សាវហ្គេត គ្រូបង្វឹកក្រុមអង់គ្លេសហាក់ដូចជាស្មោះត្រង់នឹង ភីកហ្វដ ដែលជាអ្នកចាំទីរបស់ក្លិបអេវឺតុន( Everton) ហើយមើលទៅវាមិនទំនងជាមានការផ្លាស់ប្តូរច្រើននោះទេ ក្នុងរយៈពេលបីខែនៅមុនព្រឹត្តិការណ៍ Euro ២០២០នេះ។
ប៉ុន្តែគួរឲ្យកត់សម្គាល់ដែលលោក សាវហ្គេត បានធ្វើដំណើរទៅពហុកីឡដ្ឋាន Goodison Park កាលពីថ្ងៃអាទិត្យ ជាជាងទៅពហុកីឡដ្ឋាន Wembley សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ប៉ុន្តែសុខចិត្តតាមមើលកីឡាករ ភីកហ្វដ។
ភីកហ្វដ រងការរិះគន់ បន្ទាប់បណ្តោយឲ្យគ្រាប់បាល់យឺតៗរបស់កីឡាករ ប្រ៊ូណូ ហ្វឺណានដេស (Bruno Fernandes) ចូលទី ដែលជួយឲ្យក្រុមម៉េនឆេស្ទ័រ យូណាយធីតតាមស្មើ ហើយនៅ ពេលនេះ កំពុងប្រឈមនឹងសម្ពាធ។
លោក សាវហ្គេត គឺជាអ្នកកោតសរសើរកីឡាករ ហ៊ែនដឺសិន វ័យ២២ឆ្នាំ ហើយកំពុងមានទម្រង់លេងល្អ ស្របពេល ថម ប៉ូប (Tom Pope) របស់ក្លឹប Burnley និង ថម ហ៊ីធិន (Tom Heaton) របស់ក្លឹប Aston Villa ក៏ស្ថិតក្នុងជម្រើសផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ