ការទៅឲ្យពេទ្យធ្មេញពិនិត្យជាទៀងទាត់ក្នុងពេលមានផ្ទៃពោះគឺជារឿងល្អមួយសម្រាបស្ត្រីភាគច្រើន។ យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមណែនាំគន្លឹះអនាម័យមាត់ធ្មេញខ្លះៗសម្រាប់ ស្ត្រីមានផ្ទៃពោះ៖
– ដុសសម្អាតធ្មេញមួយថ្ងៃពីរដងជារៀងរាល់ថ្ងៃ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្ល័អូរ៉ាយ
– ចូរប្រើអំបោះសម្អាតចន្លោះធ្មេញដោយប្រុងប្រយ័ត្ន ធ្វើយ៉ាងហោចណាស់ម្តងជារៀងរាល់ថ្ងៃ
– កាត់បន្ថយការញ៉ាំអាហារសម្រន់ និងញ៉ាំតែអាហារផ្តល់សុខភាព របបអាហារមានតុល្យភាព
– ចូរពិចារណាប្រើប្រាស់វិធីសម្អាតមាត់ដោយប្រើផលិតផលសម្លាប់មេរោគបើសិនជាទន្តពេទ្យបានណែនាំហើយ
– បើសិនជាអ្នកមានបញ្ហាចាញ់កូនហើយ ចូរលាងសម្អាតមាត់ជាមួយនឹងម្សៅធ្វើនំនិងទឹកមួយស្លាបព្រាកាហ្វេ៕ ដោយៈ health.com.kh