តើ​វីរុស​កូ​វីដ​១៩​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​ក្នុង​ផ្ទៃ​ដែរ​ទេ​?

ដោយសារតែ​វិ​រុស​កូ​វីដ​១៩​បាន​រាលដាល​ពេញ​ពិភពលោក​ហើយ តែ​វា​នៅតែ​មិនទាន់ មានលក្ខណៈ​វិទ្យាសាស្ត្រ​ណាមួយ​បញ្ជាក់ថា​អាច​បង្ក​ទុក្ខទោស​បែបណា​លើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ ឡើយ​ទេ នេះ​បើ​យោងទៅតាម​ភ្នាក់ងារ​អាមេរិក របស់ CDC ។ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ធ្លាប់ មានការ​ផ្លាស់ប្តូរ​ប្រ័ព​ន្ធ​ភាពស៊ាំ និង​រាងកាយ គឺ​ងាយ​នឹងធ្វើ​ឲ្យ​ពួ​ពក​គេ​ងាយ​នឹងរង​ការឆ្លង ពី​ការបង្ក​រោគ​ដោយ​វីរុស​នៅ​ផ្លូវដង្ហើម​ណាស់ ហើយ​រឿងនេះ​រួមមាន​ទាំង​វីរុស​កូ​វីដ ១៩​ទៀត​។​

​សារព័ត៌មាន Fox News បានដាក់​បម្រាម​ថា “​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​ប្រហែលជា​ប្រឈម​នឹង ជំងឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់​ដោយសារតែ​ជំងឺ​ដែរ​បើ​ប្រៀបធៀប​នឹង​អត្រា ប្រជាជន​ទូទៅ​ក្នុង​ការចម្លង ការបង្ក​រោគ​ដោយ​វីរុស​កូ​វីដ​នេះ ដែល​វា​រួមមាន​ទាំង​ជំងឺសារ និង​ចង្កោម​រោគសញ្ញា​ជំងឺ​រលាក ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូ​ពា ព្រមទាំង​ជំងឺ​ផ្តាសាយធំ​ទៀត​”​។

​អ្វីដែល​ពិសេស​នោះ​គឺថា នៅ​សហរដ្ឋអាមេរិក​អត្រា​នៃ​ការបង្ក​រោគ​ដោយ​វីរុស​កូ​វីដ​មាន លក្ខណ​ទាប​នៅឡើយ​ទេ ប៉ុន្តែ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែមាន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​តាមរយៈ ការលាង​សម្អាត​ដៃ​ជា​ញឹកញាប់ និង​ចៀសវាង​ប៉ះពាល់​អ្នកមាន​ជំងឺ​។ យ៉ាងណាមិញ​អាកា​រៈ របស់​ជំងឺ​ដូចជា ពិបាក​ដកដង្ហើម ក្អក និង​ក្តៅខ្លួន​អាចជា​រឿង​គ្រោះថ្នាក់​សម្រាប់​ស្ត្រី​មាន ផ្ទៃពោះ​។

​យោងទៅតាម CDC បាន​ឲ្យ​ដឹងថា ការ​ក្តៅខ្លួន​ខ្លាំង​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ អាចធ្វើ​ឲ្យ​ប្រឈម​កាន់តែខ្លាំង​នឹង​ការ​សម្រាលកូន​មក​ខូច​អវៈយវៈ​បាន​។ យ៉ាងណាមិញ ក្នុងប្រទេស​ចិន មាន​សេចក្តីរាយការណ៍​មួយចំនួន​ប​បញ្ជាក់ថា មានការ​ចម្លង​វីរុស​កូ​វីដ​ពពី ម្តាយ​មាន​ផ្ទៃ​ពពោះ​ទៅ​កូន​ហើយ ប៉ុន្តែ​ការ​ទទួលស្គាល់ថា​វា​មាន​លក្ខណៈ​ដូចគ្នា​នោះ គឺ​ស្ថិតក្នុង​ការខ្វែងគំនិត​គ្នា​នៅឡើយ​ទេ​។

CDC បាន​ថ្លែងថា បាតុភូត​មួយ​នេះ​នៅតែ​មិនទាន់មាន​ការយល់​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ យោងទៅតាម​ករណី​តូចៗ​បាន​ឲ្យ​ដឹងថា មេរោគ​មិនបាន​រកឃើញ​ក្នុង​ទឹកដោះ​ម្តាយ ឬ​ទឹកភ្លោះ​ឡើយ​។​វា​ក៏​នៅតែ​ខ្វះ​នូវ​ព័ត៌មាន​ដែល​បញ្ជាក់ថា​ការបង្ក​រោគ​ដោយ​វីរុស​កូ​វីដ​នាំ ឲ្យ​មាន​ផលវិបាក​រយៈពេល​យូរ​លើ​ទារក​កើត​ពី​ម្តាយ​មាន​ជំងឺ​នៅឡើយ​។ មួយវិញទៀត ទារក​ដែល​កើត​ពី​ម្តាយ​ដែលមាន​ផ្ទុក​ជំងឺ​គួរតែ​ដាក់​ឲ្យ​នៅ​ដាច់ដោយ ឡែក​ពី​គេ​ដដែល​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...