តាមប្រភពព័ត៌មានពីកិច្ចប្រជុំវីដេអូស្តីពីការកាត់បន្ថយភាពក្រីក្រនៃខេត្តយូនណានដែលរៀបចំនៅពេលថ្មីៗនេះបានឱ្យដឹងថានៅឆ្នាំ ២០១៩ ខេត្តយូនណានបានកាត់ បន្ថយជនក្រីក្រ១.៣៦៨លាននាក់ ។ អត្រាភាពក្រីក្រនៃខេត្តយូនណានបានធ្លាក់ចុះដល់១,៣២% ។ ភូមិក្រីក្រចំនួន ៣.០០៥នៃខេត្តយូនណានបានសម្រេចដោយជោគជ័យនូវការកាត់បន្ថយភាពក្រីក្រ។
តាមការណែនាំបានឱ្យដឹងថាក្នុងចំណោមគ្រួសារក្រីក្រដែលចុះបញ្ជីនៅខេត្តយូនណានអត្រានៃគ្រួសារដែលទទួលចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗជាង៥.០០០ យាន់(រួមមាន៥.០០០ យាន់) បានកើនឡើងពី៥% នៅឆ្នាំ២០១៥ ដល់ទៅ ៩០,៦% នៅឆ្នាំ២០១៩ ។
ទន្ទឹមនឹងនេះដែរបញ្ហាដែលកើតមានភាពក្រីក្រក្នុងតំបន់បានត្រូវដោះស្រាយដោយមានប្រសិទ្ធភាព។ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗរបស់កសិករក្នុងតំបន់ក្រីក្រនៃខេត្តយូនណានបានកើនឡើងពី ២.៧៤៤,៤៣យាន់នៅឆ្នាំ ២០១៥ ដល់ទៅ៩.២៤៩,៤៩យាន់នៅឆ្នាំ ២០១៩ ។អត្រាភាពក្រីក្រនៃមណ្ឌលស្វយ័តជនជាតិភាគតិចចំនួន៨ និងស្រុកស្វយ័តជនជាតិភាគតិចចំនួន២៩ បានធ្លាក់ចុះពី ១០,៥៨% និង១២,១៧% នៅឆ្នាំ២០១៥ ដល់ទៅ ០,៨៦% និង០,៥៣% នៅឆ្នាំ២០១៩ ។គិតមកដល់ចុងឆ្នាំ២០១៩ចំនួនគ្រួសារក្រីក្រដែលចុះបញ្ជីនៅខេត្តយូនណានបានត្រូវកាត់បន្ថយ៩៥% ។ចំនួនភូមិក្រីក្រនិងស្រុកក្រីក្របានធ្លាក់ចុះ៩៥% និង៩២% រៀងខ្លួន ៕ ដោយភូ ឆាវ