Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ​ខ...

ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ចំនួន​៦០​គ្រួសារ​នៅ​ភូមិ​អណ្ដូង​ស្នាយ​ទទួលបាន​ការសង្គ្រោះ​

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: កាលពី​រសៀល​ថ្ងៃទី​៤ ខែ​មីនា​ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជូន​រថយន្ត​៤​គ្រឿង និង​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លុយ ឌី​ណា ចេញ​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក សម្រាប់​ប្រើប្រាស់​ចំនួន​៦០​គ្រួសារ នៅក្នុង​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

​លោក យ៉ង់ សៅ​វុ​ឌ្ឍី អភិបាលស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹងថា ភូមិ​អណ្តូង​ស្នាយ​ជា​ភូមិ​មួយ​តែងតែ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​រដូវប្រាំង ដោយសារតែ​តំបន់​នេះ គ្មាន​ប្រភពទឹក និង​ជីក​អណ្តូង​អត់​ចេញ​។

​លោក​អភិបាលស្រុក បាន​ថ្លែងអំណរគុណ​ដល់​លោកស្នងការ​ស្នងការ ស្នងការរង ដែល​បាន​យកចិត្តទុកដាក់​គិតគូរ ចំពោះ​ប្រជាព​រដ្ឋ​ក្នុងស្រុក​រលាប្អៀរ កំពុង​ជួប​ការលំបាក​ខ្វះខាត​ទឹក​ប្រើប្រាស់ ក្នុង​រដូវប្រាំង​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​លុយ ឌី​ណា ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួល​ការងារ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះបាន​ឲ​ដឹងថា ការដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ មិនមែន​ធ្វើ​តែ​នៅក្នុង​ស្រុក​រលាប្អៀរ​មួយ​នេះ​ទេ គឺ​ធ្វើ​នៅ​គ្រប់​មូលដ្ឋាន​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។​

​លោ​ឧ​ត្ត​ម​សេនីយ៍​ទោ​លុយ ឌី​ណា បាន​បញ្ជាក់ថា មន្ត្រី​អាជ្ញាធរ​ត្រូវ​ផ្តល់ព័ត៌មាន​ឲ្យ​បាន​ទាន់ពេលវេលា ចំពោះ​ករណី​មាន​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ប្រើប្រាស់ ដើម្បី​លោកស្នងការ​ចាត់ចែង​បញ្ជូន​រថយន្ត​ទៅ​ដឹក​ទឹក​ចែកជូន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្តេច​តេ​ជោ ហ៊ុន សែន ផ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ចាប់ខ្លួនជនសង្ស័យ បីនាក់ ...

ដោយៈ អង្គរតូច / សៀមរាបៈ ជ...

ក្រសួង​អភិវឌ្ឍន៍ជនបទ​ត្រូ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ម៉ាឡេស៊ី​ផ្អាក​ការផលិត​នៅ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...