ការផ្ទុះឡើងនៃវីរុសកូរ៉ូណាដ៏ប្រល័យកំពុងធ្វើឱ្យអ្នកបារម្ភអំពីការចាប់ដៃស្វាគមន៍គ្នាមែនទេ? កុំបារម្ភ អ្នកនៅតែអាចស្វាគមន៍គ្នាដោយការគោះជើងគ្នាទៅវិញទៅមក។
ក្នុងករណីដែលលោកអ្នកមិនបានចាប់អារម្មណ៍ ការរាក់ទាក់គ្នាដោយការគោះជើង ឬហៅថា ការស្វាគមន៍បែបអ្នកវូហាន កំពុងល្បីសម្បើមណាស់នៅលើបណ្តាញសង្គម។ ការរាក់ទាក់បែបអ្នកវូហានបានចាប់ផ្តើមដំបូងចេញពីវីដេអូឃ្លីបមួយនៅប្រទេសចិន ដែលក្នុងនោះគេឃើញក្លើជិតស្និទ្ធស្វាគមន៍គ្នាដោយការគោះជើងទៅវិញទៅមកជំនួសឱ្យការចាប់ដៃរលាក់។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយ វីរុសកូរ៉ូណាឆ្លងដល់មនុស្សគ្រប់គ្នាមិនរើសមុខនោះឡើយ។
វាជាឃ្លីបវីដេអូបែបលេងសើចតូចតាច ដែលកំពុងល្បីលើបណ្តាញសង្គមចិន ប៉ុន្តែបណ្តាញផ្សព្វផ្សាយរបស់លោកខាងលិចយល់ឃើញថាវាជាការរាក់ទាក់ល្អបំផុតអំឡុងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ សារព័ត៌មានដូចជា BBC, Mirror, Fox News, New York Post និងសារព័ត៌មានជាច្រើនទៀតបានសាទរវីដេអូឃ្លីបនេះថាជាជម្រើសប្រកបដោយការច្នៃប្រឌិតជំនួសឱ្យការចាប់ដៃស្វាគមន៍។
វីដេអូនេះមិនគ្រាន់តែធ្វើឱ្យល្បីពេញប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងល្បីនៅក្រៅប្រទេសចិន រហូតគ្រប់គ្នានាំគ្នាធ្វើត្រាប់តាមទៀតផង។ ពិតណាស់សូម្បីពិធីករទូរទស្សន៍សិង្ហបុរី CNA ក៏ស្វាគមន៍គ្នាដោយការគោះជើងដែរ។
ក្រៅពីការស្វាគមន៍ដោយការគោះជើង ក៏មានការច្នៃប្រឌិតផ្សេងទៀតដែរដូចជា ការគោះកែងដៃ និង ការជល់គូទស្វាគមន៍គ្នា៕ ដោយ៖ កញ្ញាដាលីស