ដោយៈសុផល/ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួបទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយនឹងគណៈប្រតិភូស្រ្តី ជាថ្នាក់ដឹកនាំក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ធ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន១៥០នាក់ ដឹកនាំដោយលោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
បន្ទាប់ពីលោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលសម្រេចបាន ក៏ដូចជា វឌ្ឍន ភាពនៃការ លើកកម្ពស់ស្ថានភាព សិទ្ធិ ឋានៈ តួនាទី របស់ ស្រ្តី កម្ពុជាក្នុងរយៈពេល២៥ឆ្នាំ កន្លងទៅ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះជោគជ័យទាំងឡាយ ដែលលោកស្រីរដ្ឋមន្រ្តី ព្រមទាំងសហការី បាននឹងកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងបុព្វហេតុ ដើម្បីស្រ្តី ក៏ដូចជាប្រជាជនកម្ពុជា សំដៅឱ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមានភាពថ្លៃថ្នូរក្នុងសង្គម។
សម្តេចប្រធានព្រឹទ្ធសភា បានគាំទ្រ និងអបអរសាទរ ចំពោះប្រធានបទឆ្នាំនេះដែលចែងថា «មានសន្តិភាព មានការលើកកម្ពស់ សម ភាព យេនឌ័រ» ដោយផ្សាភ្ជាប់ផងដែរទៅនឹងក្របខណ្ឌថ្មីជាសកល “គោលដៅអភិវឌ្ឍប្រកបដោយ ចីរ ភាព” ដែល តម្រូវមិនទុកនរណាម្នាក់ឱ្យនៅឯកោ។
គោល បំ ណ ងនៃប្រធានបទឆ្នាំ នេះ ក្រៅពីការរំលឹកពីការតស៊ូរ បស់ នារី នៅ ទូទាំងសកលលោក ក្នុងការទាមទារសិទ្ធិ សេរីភា ព ប្រជាធិបតេយ្យ និង ការអនុវត្ត សិទ្ធិស្មើ ភាព រវាង បុរស និង ស្រ្តី ក៏មានការពិនិត្យឡើងវិញ លើសមិទ្ធផលនានាសម្រេចបានរយៈពេល២៥ឆ្នាំ ក្រោយសន្និ សីទ ពិភព លោក ស្តីពី ស្រ្តី លើកទី៤ ឆ្នាំ១៩៩៥ នៅទីក្រុងប៉េកាំង ដែលមានផែនការសកម្មភាព ផ្តោតទៅលើ បញ្ហាកង្វល់ជា អាទិ ភាព ចំនួន១២ ដែលមាន មូលដ្ឋានលើការលើកកម្ពស់សិទ្ធិ ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ ការអប់រំ សុខភាព កិច្ចការពារផ្លូវច្បាប់ បរិស្ថាន និងការចូលរួមក្នុងថ្នាក់ធ្វើសេចក្តីសម្រេច។
សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា សមិទ្ធ ផលដ៏ ច្រើន ដែល កម្ពុជា ទទួលបាន ដោយសារប្រទេសយើងមានការបង្រួបបង្រួមជាតិ ក្រោយ ពីកិច្ច ព្រម ព្រៀង ទីក្រុង ប៉ារីស ឆ្នាំ១៩៩១ និងសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះ ក្នុងឆ្នាំ១៩៩៨ ផ្តួចផ្តើម ចេញ ពី ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់តួអង្គពីរគឺ៖ ព្រះករុណាព្រះបរមរ តន កោដ្ឋ និងសម្តេចអគ្គ មហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ដែល បាន នាំមកនូវកិច្ចអភិវឌ្ឍន៍ប្រកបដោយ ភាព រីក ចម្រើន និងសុខ សុវត្ថិភាព ធ្វើឱ្យប្រជារាស្រ្តរស់ នៅ ជួបជុំ គ្រួសារមានឱកាសរៀន សូត្រ បង្កើនសមត្ថភាព មានជំនាញវិជ្ជាជីវ: បច្ចេកវិជ្ជាជឿនលឿន អាចចូល រួម ក្នុង ទីផ្សារ ការងារ ទទួលបានប្រាក់កម្រៃខ្ពស់ជាដើម។ មិនតែប៉ុណ្ណោះ ក៏ជាការបំផុសកៀរគរប្រជាពលរដ្ឋកម្ពុជា ឱ្យ រួម គ្នា សម្រេចឱ្យបានកិច្ចអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកោ។ ការ អភិវឌ្ឍន៍ ធនធានមនុស្ស គឺជាកត្តាចម្បងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះសមភាពយេនឌ័រ និងការខិត ខំ បង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ដែលមានចំនួនជាង៥០%នៃប្រជាពលរដ្ឋសរុប ជាការងារដែលត្រូវគិតគូរ ដើម្បីឈាន ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យក្នុងការ ប្រែក្លាយប្រទេស កម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់ក្នុងឆ្នាំ២០៥០។ ការដែលស្រ្តីទទួលបាន ការលើកកម្ពស់សិទ្ធិ តម្លៃ ឱកាស ចូលរួម និង ផលប្រយោជន៍ដោយស្មើភាពនៅក្នុង គ្រួសារនិងសង្គម ធ្វើឱ្យ ប្រជាពលរដ្ឋគ្រប់រូប ទទួល បានសេចក្តី សុខ សុភមង្គល ចំរុងចម្រើន សម្បូរ សប្បាយ ក្នុង ជីវិត។
សម្តេចប្រធានព្រឹទ្ធសភា បានគួសបញ្ជាក់ថា ព្រឹទ្ធសភា គឺជាស្ថាប័ននីតិប្បញ្ញត្តិ ដែលមានមុខងារពិនិត្យ និងឱ្យយោបល់លើអត្ថបទច្បាប់ ដែលអនុម័ត ដោយរដ្ឋសភា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប។ ច្បាប់ទាំងអស់នេះ ត្រូវបាន យល់ដឹង និង គោរពពីប្រជាពលរដ្ឋ តាមរយៈការ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយ ស្ថាប័ន នីតិ ប្បញ្ញត្តិ និងនីតិ ប្រតិបត្តិ ផងដែរ។ ដោយឡែក ព្រឹទ្ធសភា មាន យន្ត ការ ក្នុង ការពិនិត្យ និងតាមដានអត្ថបទច្បាប់ ដើម្បីសំដៅ ធានាការឆ្លើយតបទៅនឹងយេនឌ័រ និងបម្រើផលប្រយោជន៍ប្រកបដោយសមធម៌ចំពោះប្រជាពលរដ្ឋកម្ពុជា ទាំងបុរស និងស្រ្តី តាមរយៈគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន នាពេល បច្ចុប្បន្ន។
ក្នុងនាមស្ថាប័នព្រឹទ្ធសភា និងក្នុងសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគាំទ្រយុទ្ធសាស្រ្តលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេង ស្រី ព្រមជាមួយរាជរដ្ឋាភិបាលដែលកំពុងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការអនុវត្តការងារនេះ ហើយសង្ឃឹម ថា ទៅ អនា គត ព្រះរាជាណាចក្រកម្ពុជា នឹងសម្រេចបានគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរ ភាពឆ្នាំ២០៣០ ជាពិសេស ចំណុចគោល ដៅទី៥ ដែលចែងពី “ការសម្រេច ឱ្យ បានសមភាពយេនឌ័រ និង បង្កើន ភាព អង់អាច ដល់ស្រ្តី និង ក្មេងស្រីគ្រប់រូប”។
ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ កម្ពុជាគ្រប់រូបទាំងស្រ្តី និងបុរស ប្រកប ដោយ សមភាព យើងខ្ញុំ បាន ចុះទៅ សាក សួ រ សុខទុក្ខ ប្រជារាស្ត្រ នៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីស្ថាន ភាពរស់នៅស្តាប់ មតិ យោ ប ល់ និង សំណូម ពររបស់ពួកគាត់ ។
ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភា សូមបន្តគាំទ្រចំពោះការតាក់តែង ច្បាប់ ការពិនិត្យ ការអនុម័ត និងតាមដានការអនុវត្ត ច្បាប់ផ្សេងៗ ដើម្បីធានាថាច្បាប់ ទាំង នោះ មានការឆ្លើយតបទៅនឹងផលប្រយោជន៍ របស់ប្រជាពលរដ្ឋគ្រប់រូបទាំងស្ត្រី ទាំងបុរស ដើម្បីឈានទៅសម្រេចឱ្យបានកិច្ចអភិវឌ្ឍន៍ជាតិ មួយដែលប្រកប ដោយចីរភាព និងបរិយាប័ន្ន ។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល បន្តរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល នៅ ក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ខិតខំរួមគ្នាថែរក្សា សមិទ្ធ ផល នៃ សង្គមជាតិ ការពារសន្តិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឆ្ពោះទៅរកអនាគតដ៏រុងរឿង៕/B