ដោយ:ទេព កង្រី/កំពង់ឆ្នាំង ៖ ក្រុមអាជីវករផ្សារដើមស្រល់ក្រុងកំពង់ឆ្នាំង១៩៦តូបផ្ទុះធ្វើការតវ៉ានៅមុខសាលាខេត្តព្រឹកនេះបន្ទាប់ពីមានអាជ្ញាធខេត្តក្រុងកំពង់ឆ្នាំងតម្រូវអោយគាត់ចាកចេញពីចំណុចផ្សារដើមស្រល់តែពួកគាត់មិនព្រមចាកចេញនោះឡើយដោយផ្អែកលើបញ្ហាផ្សេងៗ។

ហេតុការផ្ទុះការតវ៉ានេះបានកើតឡើងនៅព្រឹកថ្ងៃទី៥មិនា២០២០នៅខាងមុខសាលាខេត្តកំពង់ឆ្នាំង។

ក្រុមអាជីវករលក់ដូរនៅផ្សារដើមស្រល់សង្កាត់ផ្សាតឆ្នាំងក្រុងកំពង់ឆ្នាំងបានធ្វើការសំណូម​ពរដល់អាជ្ញាធខេត្តនិងក្រុង ៣ចំណុចទៅកាន់អាជ្ញាធរខេត្តនិងក្រុង ដោយ​សុំ(ទី១សុំឱ្យចាក់ផ្លូវទៅកាន់តំបន់ចុងកោះ ដោយសារផ្លូវនោះមានការលំបាកក្នុងរដូវវស្សាទឹកឡើងលិចដែល មិនអាចអោយធ្វើដំណើរទៅមកបាននោះឡើង)

ទី២ សំណូមពរ ឱ្យមានមនុស្សច្រើនកុះករនៅតំបន់នោះដើម្បីធ្វើការងាយស្រួលក្នុងការលក់ដូរ /

ទី៣ សុំអោយមានកំពង់ផែនិងកាណូតចូលទៅចតកាន់នៅតំបន់នោះ)ផងដែរ។

សំណូមពរទាំង៣របស់ក្រុមអាជីវករ ត្រូវបាន មន្ត្រីសាលាខេត្ត និងលោកអភិបាលក្រុងកំពង់ឆ្នាំង ឯកភាពគ្នាទទួលយកទៅឆ្លង អភិបាលខេត្តហើយ ដើម្បីធ្វើការរៀបចំនិងពិចារណា ធ្វើការដោះស្រាយទុក្ខលំបាករបស់ក្រុមអាជីវករទាំងអស់។

សូមរំលឹកថា អាជ្ញាធរក្រុង បានកំណត់ពេលវេលាដល់អាជីវករទាំងនោះ ឲ្យធ្វើការចាកចេញពីរចំណុចដើមស្រល់មុខវត្តជាទេព និងនៅតាមជួរមាត់ទន្លេផ្សារក្រោមទាំងអស់ ឱ្យទៅលក់ដូរនៅផ្សារកំពង់ឆ្នាំងថ្មី ដែលស្ថិតសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយកំណត់ឲ្យត្រឹមថ្ងៃទី ១០ ខែ៣ ឆ្នាំ ២០២០។

អភិបាលក្រុងលោក យិនសាវ៉េន បញ្ជាក់ថាគឺគ្រាន់តែជាគោលការប៉ុណ្ណោះទេ រងចាំធ្វើការដោះស្រាយជាមួយអាជីវករបន្ថែមទៀត ហើយអាជីវករអាចដំណើរការលក់ដូរបានជាបន្តទៀត បាននិងមិនមានការគំរាមកំហែង វាយដាក់ខ្នោះដូចពាក្យចចាមអារ៉ាមនោះឡើយ ។

លោកអភិបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ផងដែរថាអាជ្ញាធរក្រុង បានចេញលិខិតជូនដំណឹងលេខ ០០៥/២០ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយកំណត់ពេលវេលាជាក់លាក់ក្នុងការរុះរើតូបចេញផងដែរ ។ នៅចំណុច ទី៤ បានបញ្ជាក់ថា (ចំពោះបុគ្គលណាដែលមានគំនិតអវិជ្ជមាន ក្នុងការបំលាស់ទីនេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង នឹងចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ក្នុងករណីប្រព្រឹត្តនូវអំពើខុសឆ្គង)ផងដែរ ។
សូមបញ្ជាក់ថា អាជីវករលក់ដូរចំនួន១៤៣ តូប នៅតាមជួរដើមស្រល់ និងចំនួន ៥៣តូប នៅតាមជួរមាត់ទន្លេ ដែលសរុបទាំងអស់ចំនួន ១៩៦តូប ដោយត្រូវធ្វើការបម្លាស់ទី អាជីវករទាំងនោះទៅកាន់ផ្សារដីថ្មី ដែលស្ថិតសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

បើយោងតាមលិខិតជូនដំណឹងរបស់អាជ្ញាធរក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ចំពោះតូបផ្សារដីថ្មីនេះ ត្រូវបានធ្វើការជួលលក់រយៈពេល ៥ ឆ្នាំ ហើយតម្លៃមានចែកចេញជា៣ប្រភេទ (ប្រភេទទី១ តូបធុនតូចសម្រាប់លក់ត្រី សាច់គោ និងបន្លែ ជាដើមមានតម្លៃ 300 ដុល្លារក្នុងរយៈពេល ៥ ឆ្នាំ ទី២ តូបធន់មធ្យម សម្រាប់លក់ខោ អាវ និង ចាប់ហួយជាដើមមានតម្លៃ ៦០០ ដុល្លារក្នុងរយះ៥ ឆ្នាំ ទី៣ តូបធំ សម្រាប់លក់ខោ អាវ ក្រណាត់ជាដើម មានតម្លៃ ៩០០ ដុល្លារក្នុងរយៈពេល ៥ឆ្នាំ) ៕/B