ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ជនសង្សយ័ប្រុស ស្រីចំនួន០៤នាក់ត្រូវបាននគរបាលឃាត់ខ្លួនពីបទជួញដូរ និងរក្សាទុកនូវសារធាតុញៀនស្ថិតនៅចំណុចផ្លូវលំមុខដីឡូត៍មួយកន្លែង ក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃ ទី០៥ ខែមីនា ឆ្នាំ ២០២០ ។
លោក ហួ យ៉ៃ អធិការនគរបាល ស្រុកព្រៃនប់បានឲ្យដឹងថា កម្លាំង ជំនាញ អធិការ ដ្ឋាន នគរបាល ស្រុក ព្រៃនប់ សហការជាមួយកម្លាំងប៉ុស្ដិ៏នគរបាលឃុំបឹងតាព្រហ្ម ដោយជំហានដំបូងបានចុះបង្រ្កាប០១ករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជ្រុន ពេជ្រ ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៦ កញ្ចប់។
បន្ទាប់ពីសាកសួរម្នាក់នេះរួចមក ជនសង្ស័យក៏បានសារភាពប្រាប់ពីបក្ខពួក រួចបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ថែមទៀត១-ឈ្មោះ ជុំ រឿន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២-ឈ្មោះ គ្រឿន ឌីណា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៣-ឈ្មោះ គ្រឿន ឆាលី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕/B