ដោយ:វណ្ណ/ព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០២០នេះ បានរៀបចំពិធីជួបជុំកងកម្លាំងនគរបាល ជាកិច្ចអបអរសាទរ ទិវានារីអន្តរជាតិ៨មិនាឆ្នាំនេះ ដែលជាខួបលើកទី១០៩ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រៅពីកងកម្លាំងជាបុរស ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៍មានកងកម្លាំងនគរបាលជាស្ត្រីច្រើនរូបនៅតាមអង្គភាពជំនាញនិងនៅតាមអង្គភាពនគរបាលមូលដ្ឋាន ក្នុងនោះក៍មានស្នងការរងមួយរូបជាស្ត្រីផងដែរ ។
ជាមួយនឹងការផ្តល់កម្លាំងចិត្ត កោតសរសើរចំពោះកងកម្លាំងនគរបាលជាស្ត្រីដែលបានរួមចំណែកយ៉ាងច្រើនក្នុងការងារនគរបាលកន្លងមក លោកឧត្តមសេនីយ៍ស្នងការ ក៍រៀបចំជាកាដូ បាច់ផ្កានិងថវិកាមួយចំនួនជូនស្ត្រីជាកងកម្លាំងនគរបាល សម្រាប់ទិវានារីអន្តរជាតិ៨មិនា នេះផងដែរ៕/B