ស្ថានទូតថៃនៅសិង្ហបុរី បានបញ្ជាក់កាលពីថ្ងៃពុធទី០៤ខែមីនាថា ពួកអ្នកដំណើរមកដល់ប្រទេសថៃពីប្រទេសិង្ហបុរីហើយមានសុខភាពល្អ មិនចាំបាច់ដាច់ឱ្យស្ថិតដោយឡែកពីគេនោះទេ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីសុខាភិបាលម្នាក់ នៅទីក្រុងបាងកកបានណែនាំឱ្យអ្នកដែលមកពីបណ្តាប្រទេសដែលយល់ឃើញថាមានហានីភ័យខ្ពស់នៃការឆ្លងវីរុសCOVID-19 រួមទាំងសិង្ហបុរី ត្រូវដាក់ឱ្យស្ថិតដោយឡែក។
ស្ថានទូតថៃនៅប្រទេសសិង្ហបុរីបាននិយាយថារដ្ឋាភិបាលថៃស្វាគមន៍ជនជាតិទាំងអស់មកកាន់ប្រទេសថៃហើយថាការដាក់ឱ្យនៅដាច់ដោយឡែក គឺមិនចាំបាច់ប្រសិនបើពួកអ្នកដំណើរមានសុខភាពល្អ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតបាននិយាយថា “ការមកដល់នៃពួកអ្នកដំណើរពីប្រទេសសិង្ហបុរីមិនចាំបាច់ទៅកន្លែងដាច់នៅដោយឡែកពីគេទេ ប្រសិនបើពួកគេមានសុខភាពល្អ ប៉ុន្តែថាពួកគេត្រូវតែអនុវត្តតាម នីតិវិធីពិនិត្យមើលសុខភាពដែលធ្វើឡើងដោយក្រុមអាជ្ញាធរថៃនៅពេលទៅដល់កំពង់ផែឬអាកាសយានដ្ឋាន។
កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាននិយាយនៅសន្និសីទកាសែតថា ” ពួកអ្នកដែលត្រឡប់មកពីប្រទេសដែលមានការផ្ទុះវីរុសនេះ ហើយបើសិន ពួកគេមានជំងឺក្តៅខ្លួន ក្អក ហៀរសំបោរឈឺបំពង់កនិងមានបញ្ហាដកដង្ហើម ត្រូវទាក់ទងវិទ្យាស្ថានវេជ្ជសាស្ត្រដើម្បីទទួលការព្យាបាលឬដាក់នៅដោយឡែកពីគេ ហើយសម្រាប់អ្នកដែលមានផ្ទះនៅប្រទេសថៃ ត្រូវស្ថិតនៅដោយឡែករយៈពេល១២ថ្ងៃនិងធ្វើតាមការណែនាំយ៉ាងតឹងរឹងដោយមន្ត្រីសុខាភិបាលនឹងពិនិត្យមើលស្ថានភាពពួកគេរាល់ថ្ងៃ។
លោក បានបន្ថែមថាអ្នកដែលគ្មានទីលំនៅច្បាស់លាស់នៅប្រទេសថៃនឹងត្រូវបញ្ជូនចេញទៅកន្លែងដែលពួកគេមក។
មានភាពមិនច្បាស់លាស់អំពីគោលនយោបាយដាក់នៅដោយឡែករបស់ថ្ងៃនេះ គឺចាប់តាំងពីថ្ងៃអង្គារទី០៣ខែមីនាមក នៅពេល រដ្ឋមន្ត្រីសុខាភិបាលបាននិយាយនៅលើទំនាក់ទំងសង្គមហ្វេសប៊ុកថា អ្នកដែលមកពីប្រទេស៩ រួមមានសិង្ហបុរីដែលមានជម្ងឺឆ្លងCOVID-19 នឹងត្រូវដាក់នៅដោយឡែកចំនួន១៤ថ្ងៃ។
ប្រទេសនិងតំបន់ដែលបានចុះបញ្ជីដែលចំបាច់ដាក់ឱ្យនៅដាច់ដោយឡែកនោះគឺ មាន ប្រទេសកូរ៉េខាងត្បូង ចិន ក្រុងហុងកុង ក្រុងម៉ាកាវ កោះតៃវ៉ាន់ អាល្លឺមង៉ ជប៉ុន បារាំង សឹង្ហបុរី អ៊ីតាលីនិង អ៊ីរ៉ង់ ប៉ុន្តែ ការប្រកាសនេះ ត្រូវបានលុបចោល ប៉ុន្មានម៉ោងក្រោយមក។
ប្រទេសថៃ រហូតមកដល់ពេលនេះ បានរាយការណ៍អំពីករណីឆ្លងវីរុសនេះ ចំនួន៤៧ករណីនិងមនុស្សម្នាក់បានស្លាប់ដោយសារវីរុសនេះ៕ប្រែសម្រួល៖សុខា/sn

អ្នកទេសចរពាក់ម៉ាស់ស្ថិតនៅអាកាសយានដ្ឋានសុវណ្ណភូមិ នៅទីក្រុងបាងកកកាលពីថ្ងៃពុធ