ដោយ:សាវរក្ស/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ខែមិនាឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានដឹកនាំកម្លាំងចំរុះគណបញ្ជាការឯកភាពខណ្ឌមានជ័យដោយមានការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌមានជ័យ ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះរដ្ឋាបាលបង្រ្កាបបទល្មើសការចែកចាយនឹងប្រើប្រាស់គ្រឿងញៀននៅចំណុចជុំវិញទីលានចាក់សំរាមតំបន់មិនរៀបរយភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។
ប្រតិបត្តិការនេះដែរបានកំណត់គោលដៅចំនួន៧ចំណុច ប្រើប្រាស់កងកម្លាំងចំរុះជាង១០០នាក់ ធ្វើការលោមព័តឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ដែលបានប្រើប្រាស់នូវសារធាតុញៀន និង ចែកចាយគ្រឿងញៀនរួមមាន: ទី១.ឈ្មោះ ខុន នី ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ២.ឈ្មោះ សួន ពៅ អាយុ៣៦ឆ្នាំ ភេទប្រុសមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិឬស្សី២សង្កាត់ស្ទឹងមសានជ័យ៣។ ៣.ឈ្មោះ ជក់ ចិត្ត អាយុ២០ឆ្នាំ ប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំជំពូវ័ន្ត។ ៤.ឈ្មោះ ចាន់ រ៉ា ៥ឈ្មោះ ម៉ៅ បូរ៉ា អាយុ២៦ឆ្នាំប្រុសមុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំចោមចៅ។ ៦.ឈ្មោះ មាស សុខុម អាយុ៣៧ប្រុសមុខរបរនឹងស្នាក់នៅមិនពិតប្រាកដ។ ៧.ឈ្មោះ ពុំ ដេត អាយុ ២១ឆ្នាំប្រុសមុខរបរនឹងស្នាក់នៅមិនពិតប្រាកដ។ ដកហូតសម្ភារៈប្រើប្រាស់មួយចំនួននិងធ្វើការរុះរើតូបចំនួន៤ដែលជាទីតាំងប្រមូលផ្ដុំគ្នាប្រើប្រាស់នឹងចែកចាយគ្រឿន។
បច្ចុប្បន្នជនសង្ស័យខាងលើរួមវត្ថុតាងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី២កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌមានជ័យចាត់ការបន្តតាមនិតិវិធីច្បាប់៕/B



