សិស្សសាលាអនុវិទ្យល័យរហាល២ នាក់ទៀតដួលសន្លប់ពេលកំពុងរៀន

ដោយគូលែន/សៀមរាប ៖ សិស្សសាលាអនុវិទ្យល័យរហាល ចំនួន២នាក់ទៀត បានដួលសន្លប់ពេលកំពុងរៀន ហើយត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពស្រុកស្វាយលើ។

ករណី សិស្សសាលាអនុវិទ្យល័យរហាល ចំនួន២នាក់ ដួលសន្លប់ បានកើតឡើងនៅវេលាម៉ោង0៨និង00ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅ សាលាអនុវិទ្យល័យរហាល ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ស៊ុន ថៃ អធិការរងនគរបាលស្រុកស្វាយលើ បាននិយាយថា ករណី សិស្សសាលាអនុវិទ្យល័យរហាល ចំនួន២នាក់ ដួលសន្លប់ បណ្តាលមកពីតឹងទ្រូងពិបាកដកដង្ហើម ក៏ដួលសន្លប់ក្នុងម៉ោងរៀនតែម្តង។

លោកបានបន្តថា សិស្សដែលដួលសន្លប់គឺមានឈ្មោះ វើក សារិ ភេទស្រី អាយុ ១៦ ឆ្នាំ រស់នៅភូមិត្រពាំងពពេល ឃុំតាសៀម ថ្នាក់ទី៨A និងម្នាក់ទៀតឈ្មោះ សឿម ស៊ូ ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិរហាល ឃុំតាសៀម ថ្នាក់ទី៧A៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...