ពិតជាពិសេស! រដ្ឋមន្ត្រី​សង្គមកិច្ច​ឱ្យ​រៀបចំ​ដំណើរ​កម្សាន្ត​ដោយ​ជិះ​យន្តហោះ​សម្រាប់​មន្ត្រី​ជា​ស្ត្រី​

ដោយៈ មេសា​/​ភ្នំពេញៈ ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​សំណេះសំណាល អបអរសាទរ​ទិវា​សិទ្ធិនារី នៅឯ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នា​ព្រឹក​ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២០ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បានប្រកាស​ប្រាប់​មន្ត្រី​សំខាន់ ២ រូប​របស់​ក្រសួង ឱ្យ​រៀបចំ​ដំណើរ​កម្សាន្ត​សម្រាប់​មន្ត្រីរាជការ​ជា​ស្ត្រី ( ដែល​មិនទាន់​ធ្លាប់បាន​ជិះ​យន្តហោះ ) របស់​ក្រសួង​សង្គមកិច្ច ពី​ភ្នំពេញ​ទៅ​ខេត្ត សៀមរាប ឬ ពី​ភ្នំពេញ ទៅ​ខេត្ត ព្រះសីហនុ ដោយ​ជិះ​យន្តហោះ ដែល​ប្រកាស​នេះ ទទួលបាន​ការអបអ​រ​សាទរ​យ៉ាងខ្លាំង​ពី​អង្គពិធី ។​

លោក​រដ្ឋមន្ត្រី វង សូត ថ្លែង​នៅ​ប្រកាស​រៀបចំ​ដំណើរ​កម្សាន្ត​តាម​ជើងយន្តហោះ​សម្រាប់​ស្ត្រី​ជា​មន្ត្រី​របស់​ក្រសួង​សង្គមកិច្ច ( រូបៈ មេសា )


​ការលើកឡើង​របស់លោក វង សូត បែបនេះ គឺជា​ការអបអរ​ទិវា​អន្តរជាតិ​នារី ២០២០ ផង ក៏​ជាការ​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចូលរួម​វិស័យ​ទេសចរណ៍​នៅក្នុង​ស្រុក​ផងដែរ ហើយ​តាម​ការកត់សម្គាល់ លោក វង សូត គឺជា​រដ្ឋមន្ត្រី​ទី ១ ហើយ ដែល​ប្រកាស​រៀបចំ​ដំណើរ​កម្សាន្ត​សម្រាប់​មន្ត្រីរាជការ​ជា​ស្ត្រី​តាម​ជើងយន្តហោះ​បែបនេះ ។​
​ជាការ​កត់សម្គាល់ បើទោះជា​ស្ត្រី​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ក្តី ក៏​ស្ថានភាព​ស្ត្រី​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ​គួរឱ្យកត់សម្គាល់​ដែរ ។

ស្តែង​ចេញពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ចំពោះ​ស្ត្រី ទើប​ជា​រៀងរាល់ឆ្នាំ គេ​តែងតែ​ឃើញ​ក្រសួង​ស្ថាប័ន​នានា​ប្រារព្ធ​ពិធី​សំណេះសំណាល និង ពិធី​ផ្សេងៗ​សម្រាប់​ទិវា​សិទ្ធិនារី ។​


​ស្ត្រី​ដែល​ធ្វើ​ដែល​បម្រើ​ការងារ​នៅក្នុង​ជួរ​រដ្ឋាភិបាល រីករាយ​នឹង​សិទ្ធិសេរីភាព​របស់​ពួកគាត់​ដែល ទទួល​បានការ​ផ្តល់ឱកាស​ស្មើភាព​គ្នា​នឹង​បុរស ហើយ​ករណីខ្លះ​ថែមទាំង​ទទួលបាន​អាទិភាព​ទៀតផង ។​

លោកស្រី រុន សុវណ្ណ​ទេវី រដ្ឋា​លេ​ធិ​ការ​ក្រសួង​កិច្ចការនារី​ (រូបៈមេសា)


​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​អបអរសាទ​រ​ទិវា​សិទ្ធិនារី​នៅឯ​ក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២០ នេះដែរ លោកស្រី រុន សុវណ្ណ​ទេវី រដ្ឋា​លេ​ធិ​ការ​ក្រសួង​កិច្ចការនារី​បានឱ្យដឹងថា កម្លាំង​ពលកម្ម​នារី​ប្រមាណ​ជា ៨៤ ភាគរយ បានរួម​ចំណែក​រក្សាបាន​នូវ​កំណើន​ការងារ និង សេដ្ឋកិច្ចជាតិ ។ ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​មុខងារសាធារណៈ បាន​កើនឡើង ពី ៣២ ភាគរយ នៅ​ឆ្នាំ ២០០៧ ដល់ ៤១ ភាគរយ នៅ​ឆ្នាំ ២០១៩ ។ ស្ត្រី​ក្នុង​វិស័យ​នយោបាយ កើនឡើង​ពី​ជាង ៥ ភាគរយ ដល់​ជាង ២០ ភាគរយ សមាជិកសភា ជាង ១៦ ភាគរយ , ស្ត្រី​ជា​រដ្ឋលេខាធិការ ៥៣ រូប , អនុរដ្ឋលេខាធិកា ៧០ រូប ។ ចំណែក​ស្ត្រី​ក្នុង​វិស័យ​តុលាការ​វិញ ក៏មាន​កំណើន​គួរឱ្យកត់សម្គាល់​ណាស់ដែរ ដែល​ក្នុងនោះ​មាន​ចៅក្រម ៤៦ រូប ព្រះរាជអាជ្ញា ២៥ រូប និង ស្ត្រី​ជា​មេធាវី ២១ ភាគរយ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...

ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ...

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:...

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...