បញ្ជូនជនសង្ស័យម្នាក់ និងវត្ថុតាង​ទៅតុលាការពីបទជួញដូរគ្រឿង​​ញៀន

ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃទី៥ខែមីនា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទជួញដូរគ្រឿងញៀន។ជនសង្ស័យរូបនេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលភ្នំសំពៅនៃអធិការនគរបាលស្រុកបាណន់ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី៤ខែមីនាឆ្នាំ២០២០នៅចំណុចក្រុមទី៣ភូមិគោកអម្ពិលឃុំភ្នំសំពៅស្រុកបាណន់ខេត្តបសត់ដំបង។

លោកសុខ និមលនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យមានឈ្មោះហ៊ឹម ចាន់ហៅភីភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។ចំណែកវតកថុតាងដែលចាប់យកបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់ទម្ងន់១៤,២០ក្រាម ទូរស័ព្ទដៃ១គ្រឿង(ចាស់
លុយខ្មែរ៥ម៉ឺនរៀល ម៉ូតូ១គ្រឿងម៉ាកឃ្យូប៊ិច(QBix)ពណ៌ទឹកប៊ិចគ្មានស្លាកលេខ។

លោកនាយការិយាល័យបានបន្តថា ក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមកលោកស្នងការខេត្តបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំង វត្ថុតាង ខាងលើ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕/B


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular