ដោយ:គ្រញូង/បាត់ដំបង ៖ ចាប់ពីខែមករានិងខែកុម្ភៈ ឆ្នាំ២០២០យោងតាមរបាយការណ៍បឋមរបស់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត បានឱ្យដឹង ថាកម្លាំងសមត្ថកិច្ចទូទាំងក្រុងស្រុកទាំង១៤នៃស្នងការខេត្តបាន ចុះបង្ក្រាប បទ
ល្មើសជួញដូរគ្រឿងញៀនបានចំនួន១១៨ករណី និង បាន ឃាត់ខ្លួន ជន សង្ស័យបានចំនួន២៧០នាក់(ស្ស្ត្រីចំនួន៦នាក់ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀន និងសម្ភារៈសម្រាប់វេចខ្ចប់និងប្រើប្រាស់មួយចំនួនទៀត។
លោក វរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបាន ឲ្យដឹងថាគិតចាប់ពី ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ច យើងបានចេញប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀន យ៉ាង សកម្ម ដោយសហការជាមួយកម្លាំងជំនាញតាមបណ្ដាអធិការស្រុក ក្រុង ក្រោម ការ ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ត្រី កុយ ហៀ ងហៀងស្នងការរងទទទួលបន្ទុកគ្រឿងញៀននិងក្រោម ការ បញ្ជា ផ្ទាល់ ពី លោក ឧត្តមសេនីយ៍ទោ អ៊ុ ច សុ ខុន ស្នងការ ខេត្ត ។
លោកនាយការិយាល័យបានបញ្ជាក់ថា កិច្ច ប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន នេះ ត្រូវ បាន កម្លាំង ជំនាញ តាម បណ្ដា ស្រុក ក្រុង និង ខេត្ត ចេញ ប្រតិបត្តិការ បង្ក្រាប បាន ស្ទើរ រាល់ថ្ងៃ ថែម ទាំង រឹបអូស បាន នូវ វត្ថុ តាង គ្រឿងញៀន និងសម្ភារ ពាក់ ពាក់ នានា ទៀត ផង ។ ក្នុងនោះកម្លាំង សមត្ថកិច្ច បាន ធ្វើការ បង្ក្រាប បទល្មើស ជួញ ដូរ គ្រឿងញៀន បាន ចំនួន ១១៨ ករណីនិងឃាត់ខ្លួន ជន សង្ដ័យបានចំនួន២៧០នាក់(ស្ត្រីចំនួន០៦នាក់)។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចក៏បានដកហូតនូវវត្ថុតាងជាច្រើនរួមមាន:ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន( ម៉ម៉ាទឹកកកICE) ចំនួន ជាង ៦,៣៧១ ក្រាម ថ្នាំ ញៀន ប្រភេទ Wy ( យ៉ា ម៉ា ) ចំនួន ជាង ១៣០ គ្រាប់ អ៊ិ ច ស្ដា ស៊ី ល ចំនួន ០,១៤ ក្រាម ខេ តា មីន ចំនួន ៤,០១ ក្រាម ដើម កញ្ឆា ស្រស់ ចំនួន ជាង ២,៨០០ ដើម រថយន្ត ចំនួន ០២ គ្រឿង ម៉ូតូចំនួន១៨គ្រឿង កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០៧គ្រឿង និងវត្ថុ តាង ពាក់ព័ន្ធ មួយ ចំនួន ទៀត ។ ប៉ុន្តែ នៅ ក្នុង នោះ ការ អនុវត្ត ដីកា តុលាការ មាន ចំនួន ៨ករណី ។ហើយ ក្នុង នោះ ក៏មានអ្នកប្រើប្រាសចំនួជាង១៨០នាក់ ដោយ ជន ខ្លះ ត្រូលះត្រូវបានបញ្ជូនទៅមណ្ឌលកែប្រនិងជនមួយចំនួនទៀតត្រូវបានអប់រំឲ្យត្រឡប់ទៅមូលដ្ឋានវិញ។
លោក សុខ និមល បាន ឲ្យ ដឹង បន្តថា ក្នុង រយៈពេល ពីរខែនេះ ការិយាល័យ ជំនាញ បាន ចុះ ផ្សព្វផ្សាយ និង អប់រំ ខ្លឹមសារ ប្រយុទ្ធ ប្រឆាំង និង គ្រឿងញៀន បាន ចំនួន ៧៣១ លើក ដែល មាន ពល រដ្ឋ ចូលរួម ជាង ៣៥,៥០០ នាក់។ចុះ តាម កម្មវិធី សិក្សា នៅ តាម គ្រឹះស្ថាន នានាចំនួន ១៩៦ លើក ដែល មាន សិស្សានុសិស្ស ចូលរួម ជាង ១០,៩០០ នាក់និងចុះធ្វើវេទិការសាធារណៈនៅតាមមូលដ្ឋានបានចំនួនជាង៥៣០
លើកមានពលរដ្ឋចូលរួមប្រមាណ២៤,៩៩០ នាក់ ។
បើ ទោះបីជា កិច្ច ប្រតិបត្តិ ការបង្ក្រាបបទល្មើសគ្រឿងញៀនហាក់ មានការ មមាញឹក និង ទ ទូល បាន លទ្ធផល គួ ឲ្យ កត់សម្គាល់ ប៉ុន្តែលោកស្នងការខេត្ត នៅ តែ ដាក់ ផែនការ ដល់ កម្លាំង ការិយាល័យជំនាញ អធិការតាមបណ្ដាស្រុក ក្រុងទាំង១៤ត្រូវ តែ បង្កើន វិធាន ការអនុវត្ត ច្បាប់ និងវិធានការ អប់រំ ឲ្យ កាន់តែ ខ្លាំង ដើម្បី ឈាន ដល់ ការ កាត់ បន្ថយ នូវ បទល្មើស គ្រឿងញៀន ឲ្យនៅសេសសល់តិចបំផុត៕/B