ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យជាមន្ត្រីនគរបាលជាតិម្នាក់ រួមជាមួយកូនស្រីម្នាក់ទៀត ក្នុងសំណុំរឿងបង្កហឹង្សាវាយក្មេងសិស្សសាលាវិទ្យល័យជម្ពូវ័ន បណ្តាលឲ្យរងរបួស ៥នាក់ ប្រុស១នាក់ ត្រូវបាននគរបាលជំនាញខណ្ឌពោធិសែនជ័យ បន្តនាំខ្លួនទៅកាន់តុលាកាជាលើកទី២ នាព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០នេះ។
ក្នុងសំណុំរឿងមន្ត្រីនគរបាលជាតិ និងកូនស្រី រួមសហការគ្នាវាយសិស្សសាលាវិទ្យាល័យជម្ពូវ័ន បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ ដែលជនល្មើសបង្កឡើងកាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០កន្លងមក។
មន្ត្រីនគរបាលទំនើងខាងលើ ឈ្មោះ ឈុំ សាវ៉េត មានឈ្មោះមួយទៀត ឆាយ វ៉ាន់ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ឋានន្តរសក្តិ អនុសេនីយ៍ឯក មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកកូនស្រី សម្តីមាស រួមចំណែកក្នុងបទលើសបង្កហឹង្សា មានឈ្មោះ ផុង ភិជ្ជរ៉ាប៊ុតសត្យា អាយុ១៧ឆ្នាំ ។
តាមយុវតី ឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១០បេ សាលាជម្ពូវ័ន ត្រូវជាកូនបង្កើតរបស់ជនបង្ក បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិនា នេះថា មុនកើតហេតុ ខ្លួនមានទំនាស់ជាមួយភាគីម្ខាងទៀត ជាដើមបណ្តឹង វាយទៅមក រហូតដល់ឪពុកខ្លួន និងបងស្រី មកជួយ វៀសដៃចំ សិស្ស៥នាក់ ទើបរងរបួសតិចតួច ចូលពេទ្យ២នាក់ ក៏កើតជារឿងបែបនេះតែម្តង ។
តាមប្រភពដោយឡែកមួយផ្សេងទៀត មិនម្ចាស់ការទេ ថា រឿងរ៉ាវហឹង្សាខាងលើ ក្រោយនគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួន ជនទំនើង ជានគរបាលជាតិ រួមជាមួយកូនស្រី ចាត់ការតាមផ្លូវច្បាប់រួចមក ត្រូវបានក្រុមគ្រួសារ សាច់ញាតិ ហៅមេធាវី មកឲ្យជួយ ធ្វើឯកសារ ដាក់ទៅតុលាកាក្រុងភ្នំពេញ ដើម្បីចរាចរ តំកល់លុយ ធ្វើយ៉ាងណា ឲ្យ២នាក់ឪពុកកូនរួចនៅក្រៅឃុំហើយបាទ៕/B