បុរសម្នាក់បានដេកស្លាប់នៅលើរុឺ​ម៉កបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច

ដោយៈសាវរក្ស/ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់វ័យប្រហែលជា៤០ឆ្នាំបានដេកស្លាប់លើរ៉ឺម៉ករើសអេតចាយបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហេតុការណ៍នេះបង្កហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

បើតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា មុនពេលកើតហេតុដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថាមានបុរសម្នាក់បានដេកស្លាប់នៅក្នុងរ៉ឺម៉ករើសអេតចាយពេលនោះកម្លាំងនគរបាលប៉ុស្តិ៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុក៏ឃើញសពជនរងគ្រោះបានដេកស្លាប់ពិតប្រាកដមែននិងបានរាយការណ៍ទៅខាងទៅជំនាញកោសល្យវិច័្ចយខណ្ឌចំការមនដើម្បីចុះមកពិនិត្យ។

ពេលនោះសមត្ថកិច្ចជំនាញកោសល្យវិច័្ចយខណ្ឌចំការមនបានសហការជាមួយខាងជំនាញកោសល្យវិច័្ចយស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះមកពិនិត្យទើបដឹងថាបុរសខាងលើស្លាប់ដោយសារតែមានជំងឺប្រចាំកាយ

ក្រោយមកលោកមេប៉ុស្តិ៍សហការជាមួយលោកចៅសង្កាត់បានហើយរថយន្តដឹកសពយកទៅបូជានៅវត្តឫស្សីសាញ់ដោយសារតែជនរងគ្រោះគឺអត់មានអត្តសញ្ញាណនិងសាច់ញាតិនោះទេ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...