នៅភ្នំពេញបច្ចុប្បន្នមានសំណង់អគារខ្ពស់ៗចំនួន១២៤៧អគារ និងមានបុរី២៣៧កន្លែង

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ស្របពេលដែលរាជធានីភ្នំពេញបាននិងកំពុងធ្វើការអភិវឌ្ឍលើគ្រប់វិស័យនោះក្នុងនោះគេបានឃើញវិស័យសំណង់មានសន្ធុះស្ទុះឡើងគួរឱ្យភ្ញាក់ផ្អើលមានសន្ធុះឡើងយ៉ាងខ្លាំងនេះនៅភ្នំពេញមានអគារខ្ពស់ៗចំនួនប៉ុន្មានទេ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញថា៖ គិតត្រឹមឆ្នាំ២០១៩នេះ សំណង់ធំៗនិងខ្ពស់ៗនានានៅក្នុងរាជធានីភ្នំពេញ ចាប់ពីកំពស់៥ជាន់ដល់ជាង៤០ជាន់ឡើងទៅ មានចំនួន ១២៤៧អគារ និងមានបុរីចំនួន២៣៧កន្លែងផងដែរ។

ជាមួយគ្នានេះរដ្ឋបាលរាជធានីបានពិនិត្យនិងផ្ដល់យោបល់លើប្លង់ស្នើសុំលិខិតអនុញ្ញាតសាងសង់ចំនួន១០៣០គម្រោងលើផ្ទៃក្រឡាសំណង់សរុបជាង៦,៦ពាន់លានម៉ែត្រក្រឡាដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង៣,៤ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ។ដោយឡែកចំនួនអាជីវកម្មដ្ឋាននៅរាជធានីភ្នំពេញក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរក្នុងនោះរោងចក្រវិនិយោគមានចំនួន៧៥៥ រោងចក្រកើនឡើង ៣២រោងចក្រនិងចំនួនឧស្សាហកម្មធុនតូចនិងសិប្បកម្មបានកើនឡើងដល់៤៥៥៥ មូលដ្ឋាន ទោះបីមានការព្យួរEBA២០ភាគរយ របស់សហភាពអឺរ៉ូបនិងការផ្ទះឡើងនូវCOVID-១៩នៅប្រទេសចិនកាលពីចុងខែធ្នូដែលនាំឲ្យរោងចក្រមួយចំនួនត្រូវខ្វះវត្ថុធាតុដើមយ៉ាងណាក្តី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...