ដោយ:គ្រញូង/បាត់ដំបង ៖ កាលកាលពីរសៀថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចខាងលិចផ្សារណាត់ប្រហែល១០០ម៉ែត្រស្ថិត ក្នុងភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចថាមានករណីចោរគាស់ទ្វារផ្ទះចូលយក ទ្រណ្យសម្បត្តិមានតម្លៃ និងគ្រឿងអលង្ការរបស់ប្រជាជនមួយគ្រួសារអស់រាបម៉ឺនដុល្លារ ខណៈពេលនៅពេលដែលគាត់ចាក់សោរឍទ្វារហើយទៅផ្សារ។

យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា ជនមិនស្គាល់មុខបានគាស់ទ្វារផ្ទះពលរដ្ឋ ចូល លួច លុយ និង គ្រឿង អ ល័ ង្កា រ អស់យ៉ាង ច្រើន គិតជាទឹកទឹកប្រាក់រាប់ម៉ឺនដុល្លារ ខណ : ដែល ម្ចាស់ផ្ទះ បិទទ្វារ ទុក ចោលហើយរវល់ទៅផ្សារ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះទាវ ចិន ហ៊ ន ភេទ ភេទស្រីអាយ៦៧ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ។

ដោយឡែកទ្រព្យសម្បត្តិនិងគ្រឿងឍអលង្ការដែលបាត់បងើរួមមាន;៖ ប្រាក់ ខ្មែរ ចំនួន ១០៣ លាន រៀល , ប្រាក់ ដុល្លា រចំនួន ១៨,០០០ ដុល្លា អា មេ រិ ក , ប្រាក់ អឺ រ៉ូ ចំនួន ៤,០០០ អឺ រ៉ូ , ប្រាក់ ថៃ ចំនួន ៣ ម៉ឺន បាត និង មាន គ្រឿង អ ល័ ង្កា រ មួយ ចំនួន ទៀត ដែល ជា របស់ បងប្អូន នៅ សហរដ្ឋអាមេរិកផ្ញើទុក។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យមិនទាន់ដឹងចំនួនប៉ុន្មាននាក់បានរត់គេចខ្លួនអស់។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថាជុំវិញករណីនេះសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានបែបណានៅឡើយទេ។ព្រោះ ពេល នេះ មន្ត្រី ជំនាញ បច្ចេកទេស កំពុង ធ្វើការពិនិត្យកន្លែងកើតហេតុ ខណ:មន្ត្រី ជំនាញ ព្រហ្មទណ្ឌ កំពុង សាកសួរ ព័ត៌មាន លំអិត ពី ម្ចាស់ផ្ទះ ដើម្បីកំណត់មុខសញកញាជនសង្ស័យ៕/B