អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃបាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃព្រហស្បតិ៍ទី៥ខែមីនានេះ ថាប្រទេសថៃរាយការណ៍អំពីករណីឆ្លងថ្មីនៃវីរុសCOVID-19 ចំនួន៤ករណី ដោយនាំឱ្យករណីឆ្លងសរុបកើនឡើងដល់៤៧ករណី ចាប់តាំងពីខែមករាមក។
ករណីឆ្លងថ្មីទាំងនេះ រួមទាំងបុរសជនជាតិអ៊ីតាលីម្នាក់ អាយុ ២៩ ឆ្នាំដែលបានមកដល់ប្រទេសថៃកាលពីថ្ងៃទី១ខែមីនា ហើយត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានផ្ទុកវីរុសនេះនៅមន្ទីរពេទ្យនៅខេត្តឈុនប៊ូរីកាលពីថ្ងៃទី០២ ខែមីនា។
ករណីទី ២ គឺជាបុគ្គលិកការិយាល័យជនជាតិថៃម្នាក់ ភេទប្រុស អាយុ ៤២ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេសអ៊ីតាលីវិញ កាលពីថ្ងៃទី០២ ខែមីនាហើយត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានផ្ទុកវីរុសនេះ កាលពីថ្ងៃទី០៣ ខែមីនានៅមន្ទីរពេទ្យឈុនប៊ូរី។
អ្នកទី៣ គឺជានិស្សិតជនជាតិចិនម្នាក់ ភេទប្រុស អាយុ ២២ឆ្នាំដែលត្រូវបានពិនិត្យរោគសញ្ញាខណៈពេលចាំំប្តូរជើងយន្តហោះ នៅអាកាសយានដ្ឋានសុវណ្ណភូមិក្រុងបាងកក នៅពេលពេលធ្វើដំណើរពីអ៊ីរ៉ង់ទៅកាន់ ប្រទេសចិន។
ករណីទី៤ គឺនិស្សិតថៃម្នាក់ ភេទប្រុសអាយុ ២០ ឆ្នាំ ដែលបានមកពីប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ហើយត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានវីរុសនេះខេត្តនគរ ស៊ី ថាម៉រ៉ាត កាលពីថ្ងៃទី ០២ ខែមីនា។
ប្រទេសថៃបានកត់ត្រាការស្លាប់មនុស្សម្នាក់ដោយសារវីរុសនេះ ហើយអ្នកជំងឺ ៣១ នាក់បានជាសះស្បើយ ហើយបានវិលត្រឡប់ទៅផ្ទះវិញ ខណៈ ដែល១៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ប្រែសម្រួល៖សុខា/sn
ប្រជាជនថៃកាលពីថ្ងៃព្រហស្បតិ៍ទី៥មីនា តម្រង់ជួររង់ចាំទិញម៉ាស់មុខនិងទឹកអនាម័យនៅឱសថស្ថានរដ្ឋមួយក្នុងក្រុងបាងកក ដោយសារខ្លាចកូរ៉ូណាវីរុសនិងការបំពុលខ្យល់អាកាស