លោកស្រី ម៉ែន សំអន បានលើកឡើងថា ព្រះពុទ្ធសាសនា បានដើរតួនាទីអប់រំប្រជាពលរដ្ឋខ្មែរ ឲ្យមានសីលធម៌ថ្លៃថ្នូរ អាកប្បកិរិយាល្អ មានព្រហ្មវិហារធម៌ ចំពោះគ្នាទៅវិញទៅមក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថាៈព្រះពុទ្ធសាសនា បានដើរតួនាទីអប់រំប្រជាពលរដ្ឋខ្មែរ ឱ្យមានសីលធម៌ថ្លៃថ្នូរ អាកប្បកិរិយាល្អ មានព្រហ្មវិហារធម៌ ចំពោះគ្នាទៅវិញទៅមក ហើយតាមរយៈការអប់រំនេះ អាចបញ្ជៀសបាននូវអំពើអសីលធម៌នានា ពីក្នុងសង្គមមនុស្ស ជាហេតុធ្វើឱ្យសង្គមបង្កើត បាននូវវប្បធម៌ សន្តិភាពប្រកបដោយភាពជឿជាក់។

លោកស្រីបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីនៅក្នុងពិធីកាត់ខ្សែរបូរ និងសម្ពោធសមិទ្ធផល នៅក្នុងវត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ដែលចំណាយការសាងសង់អស់ថវិកា ១៦៣,៩០០ដុល្លារ ស្ថិតក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

អញ្ជើញចូលរួមនាឱកាសនោះដែររួមមានលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អស់លោក លោកស្រីជាសមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះក។

លោកស្រី ម៉ែន សំអន បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនា​ស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកស្រីបានថ្លែងបញ្ជាក់ថា សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ក្នុងការជួយសម្រួល និងដោះស្រាយ នូវការលំបាករបស់បងប្អូនកម្មករ និយោជិកដូចជា ការតម្លើងប្រាក់ខែ ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីពេលឆ្លងទន្លេ ការបង្កើតបេឡាជាតិ សន្តិសុខសង្គម ការបញ្ចុះតម្លៃ ទឹក ភ្លើង និងការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

លោកស្រីបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានគិតគូរប្រាក់ខែដល់កម្មករ កម្មការិនីរោងចក្រ ដែលជាប់គាំងពុំមានដំណើរការ ក្នុងអំឡុងពេលវត្ថុធាតុដើមផ្គត់ផ្គង់មិនទាន់ នៅពេលដែលមានការវាយលុកពី វីរុស កូរូណា COVID-19 នេះ។ គឺរដ្ឋាភិបាលបានចេញ ២០ភាគរយ ចំណែកឯម្ចាស់រោងចក្របានចេញ ៤០ភាគរយ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតដែលការញរខ្លួន បានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ។ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានក្រើនរំលឹកដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវា អប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជននៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗ ខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...

លើក​ពេល​សវនាការ សំណុំរឿង​...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...