ករណីស្រ្តីម្នាក់ដួលសន្លប់នៅអគារ កាណាឌីយ៉ាមិនមែនដោយសារជំងឺ Covid-19 ទេ ជាករណីខ្យល់គរ ធម្មតា

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងជូនដំណឹងដល់សាធារណៈជនឱ្យបានដឹងថា៖ មានករណីស្រ្តីម្នាក់វិលមុខដួលសន្លប់នៅអគារកាណាឌីយ៉ាកាលពីម្សិលមិញ មិនមែនដោយសារជំងឺ Covid-19 ទេ ជាករណីខ្យល់គរធម្មតា ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោក ម៉េត មាសភក្តី បានបញ្ជាក់ទៀតថា៖ស្រ្តីវិលមុខខ្យល់គរនោះមានឈ្មោះ សំ សុវណ្ណចរិយា ជាបុគ្គលិកបម្រើការងារនៅធនាគារកាណាឌីយ៉ា បានដួលសន្លប់នៅក្នុងបន្ទប់ទឹកនៃអគារកាណាឌីយ៉ា។

គួបញ្ជាក់ថា នៅម៉ោង៣រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺ និងការធ្វើតេស្ត កូវីដ ១៩ (Covid-19) និងការដួលសន្លប់ ឬដួលស្លាប់ ដែលមហាជននាំគ្នាសង្ស័យថា ករណី ដួលសន្លប់ ឬដួលស្លាប់នោះដោយសារជំងឺ Covid-19៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular