ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖ក្រុមប្រឹក្សាស្រុកសង្គមថ្មីនិងប្រជាពលរដ្ឋបានរួមគ្នាសាងសង់ស្ពានសហគមន៍មួយនៅក្នុងមូលដ្ឋានដើម្បីតភ្ជាប់ផ្លូវសេដ្ឋកិច្ចគ្រួសារដែលបាននាំកសិផលនានាទៅកាន់ទីផ្សារខេត្តព្រះវិហារបន្ទាប់ពីមានភ្លើងឆេះ ។

លោកវ៉ាសេតថាស្ពានប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មីបានឱ្យដឹងថាស្ពានសហគមន៍មួយដែលសាងសង់ឡើងអំពីឈើឆ្លងកាត់អូរមួយកន្លែងនៅលើកំណាត់ផ្លូវក្រាលក្រួសក្រហមមួយខ្សែក្នុងមូលដ្ឋានរស់នៅរបស់ប្រជាសហគមន៍ត្រូវបានចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ។ក្រោយរងការខូចខាតដោយភ្លើងព្រៃឆេះបំផ្លាញអស់នាពេលកន្លងមក។នៅថ្ងៃទី៤មីនាឆ្នាំ២០២០ ប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មី បានដឹកនាំមន្ត្រីក្រោមឧិវាទ រួមនឹងប្រជាពលរដ្ឋដ៏ច្រើនកុះករ ចុះសាងសង់ស្ពានសហគមន៍មួយ ស្ថិតនៅក្នុងឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោកប្រធានក្រុមប្រឹក្សាស្រុកសង្គមថ្មីបានអំពាវនាវដល់សប្បុរសជននានាជួយជាថវិកាដើម្បីគាំទ្រដល់ដំណើរការនៃការសាងសង់ស្ពាននេះឱ្យសម្រេចបាន១០០ភាគរយ។ព្រោះពេលនេះនៅមានការខ្វះខាតសម្ភារមួយចំនួនដូចជាដែកគោលប៊ូឡុងនិងថវិកាសម្រាប់ការហូបចុករបស់បងប្អូនប្រជាពលរដ្ឋ។ដែលពួកគាត់ចុះជួយសាងសង់ស្ពាននេះប្រមាណជា២លានរៀលទៀតទើបបញ្ចប់នូវការសាងសង់ប្រកបដោយជោគជ័យសម្រាប់បម្រើឱ្យការធ្វើដំណើរនិងការតភ្ជាប់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ដាច់ស្រយាលមួយនេះ៕S/
