លោក ហ្សាវីយ៉េ ប៉េរ៉េស ដឺ ហ្គូអេយ៉ា (Javier Perez de Cuellar) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ២ អាណត្តិ ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នាជាប្រវត្តិសាស្រ្តរវាងអ៊ីរ៉ង់និងអ៊ីរ៉ាក់ក្នុងឆ្នាំ ១៩៨៨ និង ដែលក្រោយមកបានចាកចេញពីការចូលនិវត្តន៍ដើម្បីជួយបង្កើតលទ្ធិប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសកំណើតប៉េរូរបស់គាត់ បានទទួលមរណភាពនៅអាយុ ១០០ ឆ្នាំ។
កូនប្រុសរបស់គាត់គឺលោក ហ្វ្រង់ស៊ីស្កូ ប៉េរ៉េស ដឺ ហ្គូអេយ៉ា បាននិយាយថា ឪពុករបស់គាត់បានស្លាប់កាលពីថ្ងៃពុធទី៤មីនានៅផ្ទះរបស់គាត់ដោយសារមូលហេតុធម្មជាតិ។ អគ្គលេខាធិការអ.ស.បបច្ចុប្បន្នលោក អង់តូនីញ៉ូ គូថេរ៉េស បានហៅអ្នកការទូតប៉េរូរូបនេះថាជា “ការលើកទឹកចិត្តផ្ទាល់ខ្លួន”។
លោកគូថេរ៉េសនិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃពុធថា “ជីវិតរបស់លោកប៉េរ៉េស ដេគូយ៉ាបានបន្លាយមិនត្រឹមតែមួយសតវត្សរ៍ប៉ុណ្ណោះទេប៉ុន្តែក៏បន្លាយក្នុងមួយប្រវត្តិសាស្រ្តទាំងមូលរបស់អង្គការសហប្រជាជាតិផងដែរ ដោយគិតចាប់តាំងពីការចូលរួមរបស់គាត់នៅក្នុងកិច្ចប្រជុំលើកដំបូងនៃមហាសន្និបាតអ.ស.បក្នុងឆ្នាំ ១៩៤៦”។
លោកហ្សាវីយ៉េ ប៉េរ៉េស ដឺ ហ្គូអេយ៉ាកាន់តំណែងអគ្គលេខាធិការអ.ស.បចំនួន២អាណត្តិគឺចាប់ពីថ្ងៃទី១ខែមករាឆ្នាំ១៩៨២ ដល់ ថ្ងៃទី៣១ខែធ្នូឆ្នាំ ១៩៩១៕ ដោយ៖ កញ្ញាដាលីស