ដោយៈចាន់តូ/ភ្នំពេញ៖សពបុរសម្នាក់អណ្ដែតទឹកទន្លេសាបត្រូវពលរដ្ឋប្រទះឃើញក៏រាយការណ៍ប្រាប់សមត្ថកិច្ចកាលពីវេលាម៉ោង១២នឹង៣០នាទីថ្ងៃទី៥ខែមិនាឆ្នាំ២០២០ចំណុចមាត់ច្រាំងទន្លេសាបស្ថិតនៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថ សង្កាត់ជ័យជំនះខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឱ្យដឹងថាសពជនរងគ្រោះដែលប្រទះឃើញអណ្តែតក្នុងទឹកទន្លេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេមានអាយុប្រហែលជាង៣០ឆ្នាំពាក់អាវពណ៌ខ្មៅឆ្នូតក្រហមដៃខ្លីស្លៀកខោក្រណាត់ជើងវែងពណ៌ខ្មៅឆ្នូតពណ៌បៃតងខ្ចីមានស្នាមសាក់កំភួនដៃខាងស្តាំរូបកាំភ្លើងខ្លីនិងមានស្នាមសាក់កំភួនដៃខាងឆ្វេងរូបកាំភ្លើងវែង។
តាមប្រភពព័ត៌មានពីប្រពលរដ្ឋដែលជាអ្នកលក់ដូនៅតាមដងទន្លេមុខព្រះបរមរាជវាំងបានឱ្យដឹងថានៅវេលាម៉ោង១២និង៣០នាទីបានប្រទះឃើញសពជនរងគ្រោះអណ្តែតទឹកដោយមិនស្គាល់អត្តសញ្ញាណអណ្តែតទឹកតាមដងទន្លេសាបពីជើងទៅត្បូងក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យកោសល្យវិច្ច័យសពរួចបានបញ្ជាក់ប្រាប់ឱ្យដឹងថាជនរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកសពសមត្ថកិច្ចដឹកយកទៅវត្តឬស្សីសាញ់ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារ៕S/

