ដោយៈសម្បត្តិ/ភ្នំពេញ៖បុរសម្នាក់ជាជនអានាថាបានមកដើរដួលស្លាប់យ៉ាងអាណោចអាធម៌បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិកែងនឹងផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយសារជាជនអនាថា។ស្ត្រីម្នាក់ដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញជនរងគ្រោះដើរជាធម្មតា។មួយសន្ទុះក្រោយមកក៏ឃើញដេកតែគាត់ស្មានតែដេកលក់យូរពេកក៏ដើរទៅមើលស្រាប់តែដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ភ្លាមនោះគាត់ក៏បានហៅគេឯងឱ្យទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ និងសហការជាមួយជំនាញធ្វើកោសល្យវិច្ច័យ រួចយកទៅតម្កល់បូជានៅវត្តទួល ខណ្ឌឬស្សីកែវ ៕S/