ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ជាវប្បធម៌ចែករំលែក ដល់សិស្សក្រីក្រ នៅតាមទីជនបទ ដែលកំពុងតែខ្វះខាត និង ត្រូវការចាំបាច់នូវសាលា សម្រាប់បន្តការសិក្សា ប្រកប ដោយ ផាសុកភាព អ្នកលក់ផលិតផលអនឡាញ ដែលកំពុងតែល្បីឈ្មោះ «ម៉ែរួយ» បានប្រកាសថា និងជួយសាងសង់សាលារៀនមួយខ្នង នៅក្នុងភូមិកាបី ឃុំក្រញូង សែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ខណៈពេលដែលកំពុងផ្ទុះខ្លាំងនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើឡាយលើបណ្តាញសង្គមហ្វេសប៊ុក ប្រធានបទ «ជិវិតស្តុកស្តម្ភលាហើយបំណុល » បង្រៀនដោយ «ម៉ែរួយ »រាជនីច្បាប់ចក្រវាល Law of Universe បានបង្រៀនមនុស្សអោយ ចេះពីវិធីច្បាស់លាស់ក្នុងការដោះបំណុលនិងពង្រឹងផ្លូវចិត្តមនុស្សអោយគេចផុតពីជំងឺបាក់ទឹកចិត្ត ។
មិនត្រឹមតែមានចិត្តបុណ្យជួយបង្រៀន ដល់អ្នកបាក់ទឹកចិត្តប៉ុណ្ណោះទេ តែ «ម៉ែរួយ» បានជួយសាងសង់សាលារៀនមួយខ្នង តម្លៃ៦ម៉ឺនដុល្លារ ដែលថវិកា បានមកពីការបង្រៀនពិសេសតាម Online និងការលក់ផលិតផល របស់ក្រុមហ៊ុន Rouy Infinity Co.,Ltd បូកបន្ថែមថវិការផ្ទាល់ខ្លួន អ្នកគ្រូបង្រៀនអនឡាញរូបនេះ សម្រេចបរិច្ចាកសាងសង់សាលារៀនមួយខ្នងធំ មានទីតាំងនៅភូមិកាបី ឃុំក្រញូង សែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ដោយសារតែសាលារៀនចាស់មានសភាព ទ្រុឌទ្រោមខ្លាំង ទើប «មែរួយ» សម្រេចចិត្តជួយសាងសង់សាលារៀនថ្មីនេះអោយបានឆាប់ៗ។
សូមជម្រាបថា «ម៉ែរួយៗ» គឺត្រូវអ្នកលេងហ្វេសប៊ុកនិយមហៅថា«ម៉ែរួយ»ដែលជា អ្នកជំនួយដល់ការសាងសង់សាលារៀន មកដល់ពេលនេះសាលារៀន ដែលខាង ម៉ែរួយ ជា CEO របស់ក្រុមហ៊ុនរួយអ៊ិនហ្វីនិធី (Rouy Infinity Co,Ltd បានលេច ចេញជារូបរាងនិងផ្លែផ្កាហើយ។
តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Panha HD ដែលគេស្គាល់ថា ជាតំណាងចែក ចាយលក់ផលិតផល របស់ក្រុមហ៊ុនរួយ ក៏បានសរសរសារបង្ហោះថា បងប្អូនតំណាង ចែកចាយក្រុមហ៊ុនរបស់ម៉ែរួយទាំងអស់នេះជាសាលារបស់ម៉ែរួយដែលកំពុងតែសាងសង់នៅ ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ ដែលជា អំណោយដ៏ថ្លៃថ្លាដោយទឹកចិត្តដ៏ល្អបរិសុទ្ធរបស់អ្នកម្ដាយដើម្បី អោយក្មេងៗ បានរៀន នៅសាលាល្អ និងអោយក្មេងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមទៅថ្ងៃមុខ។ ដើម្បីជួយ ប្រទេស យើងអោយកាន់តែរីកចំរើនតទៅមុខទៀត ក្នុងនាមនាងខ្ញុំដែលជាប្រជាពល រដ្ឋម្នាក់ រួមទាំងប្រជាជននិងកូនសិស្សរួមទាំងលោកគ្រូអ្នកគ្រូ នៅទីនេះ សូមថ្លែង អំណគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណនៅទឹកចិត្តល្អដ៏ធំធេង របស់អ្នកម៉ែរួយ ហើយ ក៏សូមជូនពរ អោយអ្នកម្ដាយមានសុខភាពល្អរឹងមាំ ដើម្បីដឹកនាំកូនៗនិង អោយក្រុម ហ៊ុន របស់អ្នកម៉ែរីកចម្រើន តកូនចៅនិងមាន តំណាងចែកចាយរាប់លាននាក់៕