Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ក្រុមហ៊ុន​អច...

​ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហ​បុរី Oxley ប្រឈម​នឹង​ការប្តឹង​

ដោយៈ​សុផល​/​សិង្ហ​បុរី​៖​បន្ទាប់ពី​ស្ថិតក្នុង​ស្ថានភាព​អវិជ្ជមាន​អស់​រយៈពេល​ជាច្រើន​ខែ​ដោយសារ​បំណុល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់ខ្លួន​លទ្ធភាព​វិល​ទៅរក​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហ​បុរី​OxleyHoldingsLimited​ហាក់​រលាយបាត់​ម្ដងទៀត​បន្ទាប់ពី​ការវិវត្ត​ក្នុងប្រទេស​កម្ពុជា​និង​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​(COVID19)​នៅក្នុង​ប្រទេស​ចិន​នាពេល​ថ្មីៗ​នេះ​។​នេះ​បើ​យោងតាម​សារពត៌មាន​អន​ឡាញ CYBER –RT​ចេញផ្សាយ​កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០​។​

​បន្ទាប់ពី​មាន​សញ្ញា​វិជ្ជមាន​ក្នុង​រយៈពេល​ខ្លី​នា​ដើមឆ្នាំ​២០១៩​ដោយសារ​ការលក់​អគារ​Chevron’sHouse​ក្នុងប្រទេស​សិង្ហ​បុរី​លំហូរ​សាច់ប្រាក់​មិនល្អ​របស់​ក្រុមហ៊ុន​នេះ​បន្ត​ស្ថិតនៅក្រោម​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​រហូតដល់​គម្រោង​ដែល​កំពុងដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​រប​ស់​ក្រុមហ៊ុន​នេ​បាន​ទាក់ទាញ​ក្រុមហ៊ុន​ChinaRailwayUrbanConstructionGroupCo.,Ltd“CRUCG”​ឱ្យមក​ធ្វើជា​ដៃគូ​ក្រុមហ៊ុន​សាងសង់​ថ្មី​ដោយមាន​ការសន្យា​ផ្ដល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ផង​។​ប៉ុន្តែ​ហេតុការណ៍​ដែល​កើតឡើង​នាពេល​ថ្មីៗ​នេះ បាន​បង្កឱ្យមាន​ភាពស្រពេចស្រពិល​ជាខ្លាំង​លើ​ការសហការ​ជាមួយ​ក្រុមហ៊ុន CRUCG ។

ក្រៅពី​ត្រូវ​ទប់ទល់​នឹង​ការធ្លាក់ចុះ​សេដ្ឋកិច្ច ដោយ សារ​តែ​ការឆ្លង​រាលដាល​យ៉ាងខ្លាំង​នៃ​មេរោគ COVID19​ក្នុង​ទីផ្សារ​ប្រទេស​ចិន​របស់ខ្លួន​នៅមាន​បញ្ហា​ផ្លូវច្បាប់​ផ្សេងទៀត​រាំងស្ទះ​ដល់​ការចាប់​ដៃគូ​ជាមួយគ្នា​រវាង​ក្រុមហ៊ុន CRUCG និង​ក្រុមហ៊ុន Oxley ។ បញ្ហា​បានកើត​ឡើង​នៅពេល​ក្រុមហ៊ុន Oxley ជួល​ក្រុមហ៊ុន CRUCG ជំនួស​ក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (“SGW”) សម្រាប់​គម្រោង​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។

​ក្នុង​ការជំនួស​ក្រុមហ៊ុន​SGW​ដោយ​ក្រុមហ៊ុន​CRUCG​នេះ​ក្រុមហ៊ុន​Oxley​បាន​រំលាយ​កិច្ចសន្យា​ដែលមាន​រយៈពេល​បួន (៤) ឆ្នាំ ដែល​ខ្លួន​បាន​ចុះ​ជាមួយ​ក្រុមហ៊ុន SGW ដែល​នៅសល់​រយៈពេល​ប្រហែល​បី ៣​ខែ​ទៀត​ប៉ុណ្ណោះ​គឺ​ដល់ពេល​កំណត់​ដែល​ក្រុមហ៊ុន​SGW​ត្រូវ​បញ្ចប់​គម្រោង​ThePeak​ដែលជា​គម្រោង​ដ៏​លេចធ្លោ​របស់​ក្រុមហ៊ុន Oxley ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។

​ការរំលាយ​កិច្ចសន្យា​នេះ​ទំនងជា​ផ្តើមចេញពី​ទីប្រឹក្សា​របស់​ក្រុមហ៊ុន​Oxley​ដែល​ផ្តល់យោបល់​ថា​ការងារ​ក្នុង​គម្រោង​ThePeak​បាន​យឺតយ៉ាវ​ជាង​ការគ្រោងទុក​ប្រមាណ​ប្រាំបួន​(៩)​ខែ​ដែល​ការអះអាង​នេះ​ត្រូវបាន​បដិសេធ​ដោយ​លោក Zhu Gen Sheng អ្នកតំណាង​ស្របច្បាប់​នៃ​សាខា​របស់ SGW នៅ​កម្ពុជា ។​

“​ដោយសារតែ​មានការ​ប្រែប្រួល​ជាធម្មតា​ព្រោះ​បញ្ហា​ប្រឈម​ត្រូវបាន​រកឃើញ​តែ​នៅពេលដែល​ការងារ​ចាប់ផ្តើម​ដំណើរការ​នៅ​ការដ្ឋាន​និង​ដោយសារ​មានការ​ពន្យា​ពេល​របស់​អ្នក​ប្រឹក្សា​យោបល់​ក្នុងការ​បញ្ជាក់​ដំណាក់កាល​ការងារ​ដែល​បាន​បំពេញ​យើង​បាន​ប៉ាន់​ស្មានថា​ការពន្យារពេល​អាចមាន​រយៈពេល​ប្រហែល បី (៣) ខែ​”​។ “​យើង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​មានការ​រំលាយ​កិច្ចសន្យា នៅ​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៩​ដោយ​យើង​បានចាប់ផ្តើម​ការងារ​លើ​គម្រោង​ThePeak​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៦​ហើយ​រំពឹងថា​នឹង​បញ្ចប់​នៅ​ខែ មេសា ឆ្នាំ​២០២០ ឬ បី (៣) ខែក្រោយ​ការគ្រោងទុក​” ។​

​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត លោក​Zhu​បាន​មានប្រសាសន៍ថា​មូលហេតុ​ដែល​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន Oxley ចំពោះ​ការរំលាយ​កិច្ចសន្យា​នេះ គឺ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​ក្រុមហ៊ុនមេ​របស់ SGW (​ក្រុមហ៊ុន​SinoGreatWallCo.,Ltd.)​កំពុង​ជួបប្រទះ​ក្នុងប្រទេស​ចិន​។​”​យើង​បានបញ្ចប់​ការសាងសង់​ដែលមាន​ការបញ្ជាក់​ត្រឹមត្រូវ ៧០​ភាគរយ​នៅ​ដើមខែ​តុលា​២០១៩​ដោយមាន​កម្មករ​ជាង​១០០០​នាក់​នៅ​ការដ្ឋាន​ធ្វើការ​បន្ថែម​វេន ។

សម្ភារៈ​សំណង់ និង​គ្រឿង​ភ្ជាប់​ដែល​ចាំបាច់​នានា​បានមក​ដល់ ហើយ​រួចរាល់​សម្រាប់​ការដំឡើង​។ ដូច្នេះ តើ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុនមេ​របស់​យើង​នៅ​ប្រទេស​ចិន​មាន​ផលប៉ះពាល់​លើ​គម្រោង​នេះ​នៅ​កម្ពុជា​បាន​ដោយ​របៀប​ណា​?”​កាន់តែ​អាក្រក់​ជាងនេះទៅទៀត លោក Zhu បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន Oxley បាន​ពន្យារពេល​បង់ប្រាក់​ដែល​ដល់កំណត់​ត្រូវ​បង់ ហើយ​ព្យាយាម​ឱ្យ​ក្រុមហ៊ុន SGW ចេញពី​ការដ្ឋាន​ដោយ​ប្រញាប់ប្រញាល់​។

“​យើង​បាន​បន្ត​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ​និង​បាន​ដោះស្រាយ​បញ្ហា​ថវិកា​ទោះបី​បញ្ហា​នេះ​ត្រូវ​បានលើកឡើង​បន្ទាប់ពី​ការជូនដំណឹង​អំពី​ការរំលាយ​កិច្ចសន្យា​ដោយសារ​យើង​ផ្ដល់​តម្លៃ​ទៅលើ​ការផ្ដល់ឱ្យ​អតិថិជន​របស់​យើង​នូវ​សេវា​ល្អ​បំផុត​ជានិច្ច​”​។​“​ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន​Oxley​បានដាក់​ពាក្យសុំ​ដីកា​អនុវត្ត​បណ្តោះអាសន្ន​ពី​តុលា​ការដែល​ត្រូវបាន​អនុវត្ត​ដោយ​បង្ខំ​កាលពី​សប្ដាហ៍​មុន គឺ​នៅ​ថ្ងៃទី​២៥ កុម្ភៈ ២០២០​។​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​កម្មករ​របស់​យើង​មួយចំនួន​រងរបួស​និង​អ្នក​ខ្លះទៀត​បាត់បង់​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​”​។​ខណៈពេលដែល​ប្រាក់​ដែល​ដល់កំណត់​ត្រូវ​បង់​មិនទាន់​ត្រូវបាន​បង់ ហើយ​ត្រូវបាន​បណ្តេញចេញ​ដោយ​បង្ខំ​ថែមទៀត​នោះ ឥឡូវនេះ​ក្រុមហ៊ុន SGW កំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចាំបាច់​ដើម្បី​ការពារ​ផលប្រយោជន៍​របស់ខ្លួន​នៅ​ការដ្ឋាន​គម្រោង The Peak ។ លោក​Zhu​បាន​មានប្រសាសន៍ថា​ការវិវត្ដ​ទាំងអស់នេះ​កំពុង​ត្រូវបាន​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ដោយ​ក្រុមហ៊ុន​CRUCG“​។​ប្រសិនបើ​នេះ​គឺជា​អ្វីដែល​ក្រុមហ៊ុន​Oxley​ប្រព្រឹត្ត​មកលើ​ដៃគូ​ពី​ប្រទេស​ចិន​របស់ខ្លួន ករណី​ដូចគ្នានេះ​ក៏​អាច​កើតមាន​លើ​ពួកគេ​ផងដែរ​។​”

​លោក Zhu បាន​កត់សម្គាល់ថា​ក្រុមហ៊ុន​SGW​ក៏បានផ្តល់​ការ​ទំនុកបម្រុង​យ៉ាង​ពេញទំហឹង​ដល់​ក្រុមហ៊ុន Oxley អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ជាពិសេស​នៅពេលដែល​ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហ​បុរី​នេះ ស្ថិតក្រោម​ការពិនិត្យ​តាមដាន​យ៉ាងខ្លាំង​កាលពី​ឆ្នាំមុន​ចំពោះ​បន្ទុក​បំណុល​ដ៏​ធំ​របស់ខ្លួន​ដែលមាន​ចំនួន​ជិត​៣​ពាន់​លាន​ដុល្លារ​សិង្ហ​បុរី​ខណៈដែល​ប្រាក់ចំណូល​របស់ខ្លួន​មាន​ចំនួន​តិចជាង​បំណុល​នេះ​ឆ្ងាយ​។​

“​ដំបូង​ឡើយ យើង​ត្រូវបាន​ចុះកិច្ចសន្យា​ឱ្យធ្វើ​ការសាងសង់​លើ​គម្រោង​ធំៗ​ចំនួន​បី​រួមមាន The Bridge, The Palms និង The Peak​។​””​យើង​បានចាប់ផ្តើម​ការងារ​លើ​គម្រោង The Bridge នៅ​ខែសីហា ឆ្នាំ​២០១៤ ហើយ​បានបញ្ចប់​គម្រោង​នេះ​នៅ​ខែមីនា ឆ្នាំ​២០១៨ ដែល​យឺត​ជាង​ការគ្រោងទុក ៤ (​បួន​) ខែ បើទោះបីជា​ក្រុមហ៊ុន Oxley បាន​អះអាងថា​យើង​បាន​ពន្យារពេល​អស់​ជាង ៧ (​ប្រាំពីរ​) ខែ​ក៏ដោយ​”​។​”​សម្រាប់​គម្រោង The Palms ការងារ​សាងសង់​បានចាប់ផ្តើម​នៅ​ខែមីនា​ឆ្នាំ ២០១៨ ។​ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន Oxley បាន​ចរចា​ឡើងវិញ​ជាមួយ​យើង​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​។ ដូច្នេះ​យើង​បាន​បញ្ឈប់​ការងារ នៅលើ​គម្រោង The Palms នៅ​ខែមករា ឆ្នាំ ២០១៩ ដើម្បី​ផ្តោតលើ​គម្រោង The Peak តាម​ការស្នើសុំ​របស់​ក្រុមហ៊ុន Oxley “​។

“​ការសាងសង់​គម្រោង​ThePeak​បានចាប់ផ្តើម​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៦​ហើយ​គ្រោង​បញ្ចប់​នៅ​ចុងខែ​មករា​ឆ្នាំ​២០២០​។​យើង​នៅតែ​បន្ត​ការសាងសង់​ពីព្រោះ​យើង​ជឿជាក់ថា​វា​ជាការ​ត្រឹមត្រូវ​ក្នុង​ការបន្ត​ការគាំទ្រ​ដល់​អតិថិជន​របស់​យើង​ទោះបី​ជាមាន​របាយការណ៍​អំពី​បញ្ហា​បំណុល​របស់​ពួកគេ​និង​ទោះបីជា​ការបង់ប្រាក់​ត្រូវបាន​ពន្យារពេល​ក៏ដោយ​”​។​

“​យើង​នៅតែ​មិន​ច្បាស់​ថា​ហេតុអ្វី​បានជា​ក្រុមហ៊ុន​Oxley​ធ្វើ​អាក្រក់​បែបនេះ​ចំពោះ​យើង​បន្ទាប់ពី​យើង​បាន​ជួយ​គាំទ្រ​ពួកគេ​រហូតមក​។​យើង​បានទទួល​ការបង់ប្រាក់​ចុងក្រោយ​សម្រាប់​គម្រោង​TheBridge​និង​ThePalms១៨​ខែ​និង​១០​ខែក្រោយ​ពេល​កំណត់​ហើយ​ឥឡូវនេះ​យើង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចាំបាច់​ដើម្បី​ទទួលបាន​ការបង់ប្រាក់​ដែល​នៅ​ជំពាក់​សម្រាប់​ការងារ​លើ​គម្រោង The Peak ”៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...

លោក​តំណាងរាស្ត្រ សៀង ណាំ ...

ដោយ​: បាយ័ន / សៀមរាប​: នា...