ដោយៈរិទ្ធិសែន/ពោធិសាត់:យុវជនម្នាក់បានបើកម៉ូតូបុកគោយន្តដឹកចំរៀកឈើពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅវេលាម៉ោងជាង១០យប់ថ្ងៃទី៤ខែមីនាលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ស្ថិតក្នុងភូមិប៉ែនឃុំលាចស្រុកភ្នំក្រវាញ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ធឿនចន្ថា អាយុ២២ឆ្នាំជាកសិករជិះម៉ូតូវ៉េវពណ៌ខ្មៅពាក់ផ្លាកលេខពោធិសាត់ 1A-4252 ។ជនរងគ្រោះរស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ។ជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុបានបុកគោយន្តដឹកចំរៀកជំនៀឈើវែងៗពីក្រោយបុកចំដើមទ្រូងបណ្តាលបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ក្រោយពេលកើតហេតុអ្នកបើកបរគោយន្តបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកគោយន្តនៅកន្លែងកើតហេតុ ។
វត្ថុតាងត្រូវបានសមត្ថកិច្ចនៃយកមករក្សាទុកនៅអធិការនគបាលស្រុកភ្នំក្រវាញដើម្បីដោះស្រាយតាមនីតិវិធី ៕សរន